• 2019-03-08 02:22:27
  • បាល់ទាត់

Chelsea ដាក់​ជើង​ខ្លាំង​អ៊ុយក្រែន​ ៣-០ ខណៈ ​Arsenal ចាញ់​ក្រុម​មធ្យម​​នៅលីគ​បារាំង​ ៣-១

  • 2019-03-08 02:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោ​ខៀវ Chelsea បានយក​ឈ្នះ​ទៅ​លើ​ជើង​ខ្លាំង​របស់​អ៊ុយក្រែន Dynamo Kyiv ៣-០ ស្រប​ពេល​​កាំភ្លើង​ធំ Arsenal ចាញ់​ក្រុម​កំពុង​ស្ថិត​នៅ​លេខ១០នៃ​ Ligue 1 ​របស់​បារាំង Rennes ៣-១ នៃ​កា​រ​ប្រកួត​ UEFA Europa League ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​​ជំនួប​រវាង​តោខៀវ និង Dynamo Kyiv ធ្វើ​ឡើង​នៅ​ទឹក​ដី Stamford Bridge នៃ​ប្រទេស​អង់គ្លេស ដែល​៣​គ្រាប់​របស់​ម្ចាស់​ផ្ទះ​រក​បាន​ដោយ Pedro នៅ​នាទី​ទី​១៧ Willian នៅ​នាទី​ទី​៦៥ និង C. Hudson-Odoi រក​បាន​នៅ​នាទី​ទី​៩០។

ចំណែក ជំនួប​​របស់​ Arsenal គឺ​ធ្វើ​ឡើង​នៅ​ទឹក​ដី​ Roazhon Park របស់​ក្រុម Rennes ។ ៣ គ្រាប់​របស់​ម្ចាស់​ផ្ទះ​រក​បាន​ដោយ​កីឡាករ B. Bourigeaud នាទី​ទី​៤២ ​ក្រោយ​ពេល​ខ្សែ​ការពារ S. Papastathopoulos របស់​​ក្រុម​ភ្ញៀវ​​ទទួល​បាន​កាត​ក្រហម​នាទី​ទី​៤១។

​​​ពីរ​គ្រាប់​ទៀត​របស់​ម្ចាស់​ផ្ទះ​គឺ​កើត​ឡើង​ដោយសារ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់ Nacho Monreal នៅ​នាទី​ទី​​​៦៥ និង​គ្រាប់​ទី​៣ របស់​ Rennes ​រក​បាន​ដោយ​ខ្សែ​បម្រើ I. Sarr នៅ​នាទី​ទី​៨៨។ ចំណែក​១​គ្រាប់​របស់​ Arsenal រក​បាន​ដោយ A. Iwobi ​នៅ​នាទី​ទី​៣៕

ទស្សនា​វីដេអូ Highlights

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី