• 2019-03-02 07:49:26
  • បាល់ទាត់

តារា​ឆ្នើម​វ័យ​ក្មេង​របស់​បឹងកេត​ ៤រូប​បន្ត​ភារកិច្ច​ជួយ​ជម្រើស​ជាតិ​ប៉ះ​បង់ក្លាដេស​

  • 2019-03-02 07:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​របស់​ក្រម​បាល់ទាត់​បឹងកេត​ ៤​រូប​រួម​មាន​ ហ៊ុល​ គឹមហ៊ុយ​ ទេស​ សម្បត្តិ​ សេត​ រ៉ស៊ីប​ និង​ លី​ វ៉ាហេទ​ ត្រូវ​បាន​កោះហៅ​ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​បង់ក្លាដេស​នា​ថ្ងៃ​ទី៩​ ខែ​មីនា​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ។​

អ្នកចាំទី ហ៊ុល គឹមហ៊ុយ
លី វ៉ាហេទ(កណ្ដាល)

នេះ​បើតាម​ការផ្សព្វផ្សាយ​លើ​វេបសាយ​របស់​ក្រុម​បាល់ទាត់​បឹងកេត​ នា​ប៉ុន្មាន​ម៉ោង​មុន​នេះ​ បាន​បញ្ជាក់​ថា​កីឡាករ​ឆ្នើម​វ័យ​ក្មេង​ចំនួន​៤រូប​​ខាង​លើ​ នឹង​ត្រូវ​បន្ត​ភារកិច្ច​ជា​ថ្មី​ទៀត​ជា​មួយ​ជម្រើស​ជាតិ​ឈុត​ធំ​ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​មិត្តភាព​ថ្ងៃ​ទី៩​នេះ។​ ពួកគេ​ទាំង​៤នាក់​នេះ​គឺ​ទើប​តែ​បញ្ចប់​ភារកិច្ច​ក្នុង​ការ​ប្រកួត​ AFF U-22​ ប៉ុន្តែ​ក៏​បាន​ឱកាស​ជា​ថ្មី​ទៀត​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ជូន​កម្ពុជា​ជា​មួយ​កីឡាករ​ជម្រើស​ជាតិ​ដ៏​ទៃ​។​ សម្រាប់​ខ្សែ​ការពារ​ ទេស​ សម្បត្តិ​ នេះ​ក៏​ជា​លើក​ទី១​ផង​ដែរ​ក្នុង​ការ​ជាប់​ជា​ជម្រើស​ជាតិ​ឈុត​ធំ​បែប​នេះ។​

រូបភាពរបស់សហព័ន្ធ​បាល់ទាត់

បញ្ជាក់​ផង​ដែរ​ថា​ ក្រម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​បង់ក្លាដេស​ ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​នៅថ្ងៃទី៩​ ខែមីនា​ ២០១៩។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ឡើង​ពី​ម៉ោង​៦កន្លះ​ល្ងាចតទៅ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី