- 2019-02-20 04:04:38
- បាល់ទាត់
INTER KPC ទម្លាយភាពខ្លាំងដែលខ្លួនអាចឈ្នះជើងឯក៥ឆ្នាំជាប់គ្នានៅកំពង់ចាម
- 2019-02-20 04:04:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
INTER KPC ទម្លាយភាពខ្លាំងដែលខ្លួនអាចឈ្នះជើងឯក៥ឆ្នាំជាប់គ្នានៅកំពង់ចាម
ចន្លោះមិនឃើញ
ប្រធានក្រុមបាល់ទាត់ INTER KPC ប្រាប់ពីចំណុចដែលក្រុមរបស់ពួកគេអាចគ្រង់តំណែងជើងឯក៥ឆ្នាំជាប់គ្នានៅមណ្ឌលខេត្តកំពង់ចាម ពានរង្វាន់ Tiger Street Football Festival 2019 គឺដោយសារម្នាក់ៗមានបទពិសោធច្រើន។
លោក រ៉ូម៉ាតត ប្រធានក្រមបាល់ទាត់ខាងលើបានឲ្យដឹងថា ជ័យជម្នះប្រចាំមណ្ឌលខេត្តកំពង់ចាមឆ្នាំនេះ មានសភាពតឹងតែងបន្តិច ព្រោះដោយសារមានក្រុមចូលរួមច្រើន មានទាំងក្នុងខេត្ត និងចំណូលថ្មីទៀតផង។ ចំណែកក្រុមដែលចូលរួមទាំងនោះសុទ្ធតែក្មេងៗ មានកម្លាំងខ្លាំង។
បុរសវ័យ៣៥ឆ្នាំរូបនេះបន្ថែមទៀតថា ចំណុចខ្លាំងដែលក្រុមរបស់ខ្លួនធ្វើបានល្អ ឬអាចឈ្នះពានរហូតមកនេះ គឺទាក់ទងទៅនិងបទពិសោធ ព្រោះម្នាក់ៗលេងបាល់ប្រហែល២០ឆ្នាំមកហើយ ដូច្នេះហាក់មានប្រៀបជាងក្មេងៗ។ បាល់ទាត់ប្រសិនបើកីឡាករមានការយល់ដឹងច្រើន លេងបានច្រើននោះវាជាចំណុចល្អមួយសម្រាប់ពួកគេអាចយកឈ្នះដៃគូ ឬត្រូវលេងរបៀបណាដើម្បីឈ្នះ យ៉ាងណាមិញការប្រកួតឆ្នាំនេះក៏ដូចគ្នាដែរ គឺបញ្ហាកម្លាំងទប់ស្ទើរមិនបានជាមួយកីឡាករវ័យក្មេងៗ។ «ខ្ញុំតែងប្រាប់គ្នាខ្ញុំថា ការប្រកួតមួយណាក៏ជាការប្រកួតផ្ដាច់ព្រ័ត្ររបស់ពួកយើងដែរ»សម្ដីប្រធានក្រុម Inter KPC
ខាងក្រោមនេះក្រុមជាប់ចំណាត់ថ្នាក់ និងក្រុមបានឡើងមកភ្នំពេញ៖
ក្រុមជាប់លេខ១៖ INTER KPC ទទួលបានទឹកប្រាក់ ១ ៥០០ដុល្លារ
ក្រុមជាប់លេខ២៖ ដីឡូត៍ អាន វេងស្រ៊ុន ទទួលបានទឹកប្រាក់ ១ ០០០ដុល្លារ
ក្រុមជាប់លេខ៣៖ កុកសរ ទទួលបានទឹកប្រាក់ ៥០០ដុល្លារ
ក្រុមជាប់លេខ៤៖ BLACK EAGLE FC ទទួលបានទឹកប្រាក់ ២០០ដុល្លារ
ក្រុម THE WOLF (បានទៅភ្នំពេញ)
ក្រុម KING LION (បានទៅភ្នំពេញ)
ក្រុម MY 05 (បានទៅភ្នំពេញ)
ក្រុមជយលាភីទូទាំងប្រទេស៖
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ពីខេត្តកំពង់ចាមនេះទៅគឺ៖
មណ្ឌល ខេត្តកណ្ដាល៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣-១៤-១៥ ខែមីនា។
ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស៖ ថ្ងៃទី១៦-១៧ ខែមីនា នៅរាជធានីភ្នំពេញ៕