• 2019-01-21 02:58:48
  • បាល់ទាត់

Henry សូមទោស​ដែល​ជេរ​យាយ​កីឡាករ​របស់​ក្លឹប Strasbourg ថា ស្រី​ខូច

  • 2019-01-21 02:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thierry Henry បាន​ធ្វើ​ការ​សូមទោស​សម្រាប់​ការ​ហៅ​យាយ​របស់​គូ​ប្រកួត​ថា ស្រី​ខូច អំឡុង​ពេល Monaco បរាជ័យ​ធ្ងន់​ក ៥-១ ដោយ​សារ​ក្រុម Strasbourg ក្នុង Ligue 1។

អតីត​វីរបុរស​របស់ Arsenal បាន​ផ្ទុះ​កំហឹង​ពេល​ដែល​កីឡាករ Kenny Lala  របស់​ក្លឹប Strasbourg ព្យាយាម​អូស​បន្លាយ​ពេល​វេលា​បោះ​បាល់​នៅ​វគ្គ​ទី​១។ គ្រា​នោះ Henry បាន​ស្រែក​ទៅ​កាន់ Lala ដោយ​សម្ដី​អសុរស​ថា៖ “នាទី​៤៣​ហើយ​ យាយ​ហែង​ស្រី​ខូច” មុន​ពេល​ប្រាប់​ទៅ​អាជ្ញាកណ្ដាល​ថា "លើ​ម៉ោង​ហើយ គេគួរ​តែ​ឈប់"។

ការ​ចាញ់​នេះ​​ធ្វើ​ឲ្យ Monaco មិន​ស្គាល់​ពាក្យ​ឈ្នះ​សោះ​​ចាប់​តាំង​ពី​ដើម​ខែ ធ្នូ បន្ត​នៅ​លេខ​១៨ គន្លាត​ពីរ​ពិន្ទុ​ពី​ក្រុម​លេខ​១៧ Dijon ដែល​សល់​ពីរ​ប្រកួត​ក្នុង​ដៃ​ទៀត។ ចំពោះ​កំហុស​សម្ដី​ខាង​លើ Henry បាន​ចេញ​មក​​សូមទោស​ថា គេ​ពិត​ស្ដាយ​អ្វី​ដែល​បាន​កើត​ឡើង។ វា​គឺ​ប្រតិកម្ម​របស់​មនុស្ស គេពិត​ជា​សោកស្ដាយ​ចំពោះ​រឿង​ទាំង​អស់៕ ​​

Kenny Lala

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី