• 2019-01-08 07:45:44
  • បាល់ទាត់

ការ​ផ្ទេរ Fabrega ទៅ​កាន់​ក្លឹប Monaco កាន់​តែ​ខិតជិត​មក​ដល់

  • 2019-01-08 07:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cesc Fabregas បាន​ធ្វើ​ដំណើរ​​ទៅ​កាន់​ប្រទេស​ Monaco កាល​ពី​ម្សិលមិញ ដោយ​រូប​គេ​​មាន​​គម្រោង​​​បំពេញ​ការ​ផ្ទេរ​​ចេញ​ពី Chelsea ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ។

Chelsea ដែល​ជា​ក្លឹប​កំពុង​គ្រប់គ្រង​កីឡាករ​អេស្ប៉ាញ​វ័យ​៣១​ឆ្នាំ​​មិន​ទាន់​ព្រមព្រៀង​តម្លៃ​ផ្ទេរ​ចុងក្រោយ​ជាមួយ Monaco នៅ​ឡើយ​ទេ ដោយ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៏​មួយ​នេះ​ចង់​បាន​តម្លៃ​ខ្លួន១០​លាន​អឺរ៉ូ។

យ៉ាងណាក៏​ដោយ​តាម​ប្រភព​ពី​សារព័ត៌មាន​ក្នុង​ប្រទេស​បារាំង Fabregas អាច​នឹង​ចុះ​កុងត្រា​រយៈពេល​២​ឆ្នាំ​កន្លះ ពោល​ដល់​ឆ្នាំ​២០២១។ ហើយ​អាច​ជួបជុំ​ជាមួយ​មិត្តរួម​ក្រុម​ចាស់​នៅ Arsenal លោក  Thierry Henry ដែល​កំពុង​ដឹក​នាំ Monaco។ Fabregas បាន​បង្ហូរ​ទឹក​ភ្នែក​​នៅ​ថ្ងៃ​លា​អ្នក​គាំទ្រ Chelsea ចុងក្រោយ​នា​កីឡដ្ឋាន Stamford Bridge  ពេល​ប៉ះ​ជាមួយ Nottingham Forest ជុំ​ទី​៣ ពាន FA Cup៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី