• 2018-12-31 08:53:11
  • បាល់ទាត់

ក្រោយ​វះកាត់ ២ខែ​របួស​របស់​ អ៊ុំ សេរី​រ័ត្ន យ៉ាង​ណា​ហើយ? ​

  • 2018-12-31 08:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា អ៊ុំ សេរីរ័ត្ន នៅ​តែ​មិនទាន់​អាច​ហ្វឹកហាត់​​​​​បាន​នៅ​ឡើយ សូម្បីលើក​សាច់ដុំក៏​មិនទាន់​​អាច​​ធ្វើ​បាន​ដែរ ​ក្រោយ​ពេល​វះកាត់​​ជង្គង់​​កាល​​ពាក់​កណ្ដាល​ពី​ខែ​តុលា ឆ្នាំ​២០១៨។

អ៊ុំ សេរីរ័ត្ន

អ្នក​ចាំ​ទី​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ បាន​សម្រាក​​ព្យាបាល​របួស​ជង្គង់​នេះ​កាល​អំឡុង​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៨ តែ​ដោយ​មិន​ជា​សះស្បើយ​ក៏​បន្ត​ទៅ​វះកាត់​ជង្គង់​នៅ​វៀតណាម​​កំឡុង​ពាក់​កណ្ដាល​ខែ​តុលា។ រហូត​មក​ដល់​​ពេល​នេះ​រូប​គេ​​នៅ​មិន​ទាន់​ចូល​ហាត់​វិញ​បាន​ឡើយ ដោយ​គ្រាន់​តែ​អាច​ធ្វើ​លំហាត់​របស់​គ្រូ​ពេទ្យ​បន្តិចបន្តួច​ប៉ុណ្ណោះ។

អ្នក​ចាំ​ទី​ខាង​លើ​បន្ថែម​ថា ​ដោយសារ​របួស​ខាង​ក្នុង​ជង្គង់​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ ទើប​មិន​ទាន់​អាច​ហ្វឹកហាត់ និង​ Gym បាន៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី