• 2018-12-12 06:51:06
  • បាល់ទាត់

ហូលី លីគ​រដូវ​កាល​ទី​៤ ​នឹង​លេង​ក្នុង​ទីលាន​ហ្វូតសាល​លើ​ក្ដារ​តែ​ម្ដង

  • 2018-12-12 06:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​មិន​អាជីព ហូលី​លីគ ​រដូវ​កាល​ទី​៤ ​បាន​ចាប់​ផ្ដើម​ហើយ ​ដោយ​មាន​ក្រុម​ចំនួន​១០​ចូល​រួម ​ប្រកួត​គ្នា​នៅ​លើ​ទីលាន​ហ្វូតសាល​លើ​ក្ដារ​តែ​ម្ដង។

៣​រដូវ​កាល​កន្លង​មក ពាន​រង្វាន់​នេះ​លេង​នៅ​ទីលាន​ស្មៅ​សិប្បនិមិត្ត​ប៉ុណ្ណោះ ​ប៉ុន្តែ​រដូវ​កាល​ទី​៤​នេះ ​ពួកគេ​បាន​ផ្លាស់​ទៅ​លេង​ជា​លក្ខណៈ​ស្ដង់ដារ​តែ​ម្ដង ​ដោយ​លេង​នៅ​ទីលាន​ហ្វូតសាល​លើ​ក្ដារ​វិញ។ ទីលាន​នេះ​ទៀត​សោត គឺ​ជា​ទីលាន​ស្ដង់ដារ​មួយ​ដែល​ខាង​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​ក៏​ប្រើ​វា​ដើម្បី​ធ្វើ​ការ​ប្រកួត​ហ្វូតសាល​ថ្នាក់​ជាតិ​ផង​ដែរ។

បើ​តាម​លោក​ ស្រស់ ភារម្យ ​ប្រធាន​គណ:កម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​បញ្ជាក់​ថា​ពាន​រង្វាន់​នេះ​បង្កើត​ឡើង​ដើម្បី​ឱ្យ​យុវជន​ស្រលាញ់​បាល់ទាត់​ហ្វូតសាល​មាន​ឱកាស​បាន​បង្ហាញ​សមត្ថភាព ​ក្នុង​ការ​ប្រកួត​មួយ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់។ ជាក់​ស្ដែង រដូវ​កាល​នេះ​ពួកគេ​នឹង​មាន​ឱកាស​បាន​លេង​នៅ​ទីលាន​ស្ដង់ដារ​ផង​ដែរ ដែល​នឹង​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​ទទួល​បាន​បទ​ពិសោធ​ថ្មី​។

ការ​ប្រកួត​នេះ​មាន​១០​ក្រុម​ចូល​រួម ​ចាប់​លេង​ពី​ថ្ងៃ​ទី​៩​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ រហូត​ដល់​ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។ ក្រុម​លេខ​១ ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​៣០០​ដុល្លារ ​និង​ក្រុម​លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​១០០​ដុល្លារ។ ​កីឡាករ​លេង​ល្អ ​អ្នក​ស៊ុត​ចូល​ច្រើន​ជាង​គេ ​និង​អ្នក​ចាំ​ទី ​ក៏​នឹង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី