• 2018-12-05 02:16:27
  • បាល់ទាត់

ក្រចេះ​​បើក​ការ​ប្រកួត​ពាន​ពិសេស​មួយ​​មាន១៥ក្រុមដល់​ដើម​​ឆ្នាំថ្មីទើបចប់​

  • 2018-12-05 02:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​ក្រចេះ​បាន​ត្រៀម​ក្រុម​រួច​រាល់​ហើយ​ដើម្បី​ប្រកួត​​ក្នុង​ពាន​រង្វាន់​មិត្តភាព​៧​មករា​ តេជោ​សន្តិភាព​ ​ឆ្នាំ​២០១៩ ដែល​បាន​ចាប់​​ផ្តើម​បើក​វគ្គ​ផ្លូវ​ការ​​កាល​រសៀល​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ២០១៨​ ដែល​ជា​ថ្ងៃ​កំណើត​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា និង​គ្រោង​បញ្ចប់​ថ្ងៃ​ទី​១៣​ ខែ​មករា ២០១៩។

ពិធី​បើក

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ប្រាប់​ថា​ មាន​ក្រុម​បាល់ទាត់​​មក​ពី​ទូទាំង​ខេត្ត​ ១៥​ក្រុម​ចូល​រួម​​ប្រកួត។ ការ​ប្រកួត​នេះ​ត្រូវ​បាន​បែង​ចែក​ជា​៤​ពូល​​​​គឺ​ពូល​​ A C និង​ D មាន​​៤​ក្រុម​ដូច​គ្នា​ ខណៈ​ពូល​ B មាន​តែ​៣​ក្រុម។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​​គឺ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ ក្រុម​ជើង​ឯក​រង និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ ស្ថិត​ក្នុង​ពូល​ A​ ជា​មួយ​គ្នា។ នេះ​អាច​ចាត់​ទុក​ថា​ជា​ពូល​មរណៈ។

ក្រុម​តាម​ពូល​នីមួយ​ៗ​

  • ពូល​A:​ ១ -ព្រាប​ស​ ​២-រការ​កណ្តាល​ស្រី​មុំ​ ៣-យុវជន​សេះ​ស​វត្ត​ថ្ម​គ្រែ​ ៤-​កាប៉ូ​ FC
  • ពូល​ B:​ ១-យុវជន​បរិស្ថាន ២-ធនាគារ​ប្រាសាក់ ៣-​សាកល​វិទ្យាល័យ​ UME
  • ពូល​ C:​ ១-យុវជន​ស្រលាញ់​សន្តិភាព​ ២-ខ្មែរ​ឥស្លាម​ស្រលាញ់​សន្តិភាព​ ៣-ត្រី​រាជ​សំបូរ​ ៤-Kratie​ FC
  • ពូល​ D:​ ១-អគ្គិសនី​កម្ពុជា​ ២-មជ្ឈមណ្ឌល​អន្តរជាតិ​អរុណរះ​ ៣-​យុវជន​ស្រុក​ស្នួល​ ៤-Friendly FT

ក្នុង​កម្មវិធី​ប្រកួត​បើក​ឆាក​ ក្រុម​បាល់ទាត់​ Kratie FC​ បាន​យក​ឈ្នះ​ក្រុម​បាល់ទាត់​យុវជន​ស្រលាញ់​សន្តិភាព​ក្នុង​លទ្ធផល​២-១។ មិន​មាន​ការ​ស៊ុត​បញ្ជូល​ទី​គ្នា​នោះ​ទេ​ក្នុង​វគ្គ​ទី​១ ប៉ុន្តែ​ចូល​ដល់​​វគ្គ​ទី​២​ ប្រធាន​ក្រុម​ ខាន់​ ទី​ ពាក់​អាវ​លេខ​១០​ របស់​ Kratie FC​ បាន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​ និង​បន្ត​រក​១​គ្រាប់​ទៀត​​មុន​ពេល​ កីឡាករ​ឆ្នើម​របស់​ក្រុម​យុវជន​ស្រលាញ់​សន្តិភាព​រក​បាន​១​គ្រាប់​វិញ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី