- 2018-12-03 01:41:52
- បាល់ទាត់
ពល រដ្ឋ ត្រូវត្រឡប់មកកម្ពុជាវិញសិនក្រោយ Buriram ពិនិត្យឃើញរបួសនៅមានបញ្ហា
- 2018-12-03 01:41:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពល រដ្ឋ ត្រូវត្រឡប់មកកម្ពុជាវិញសិនក្រោយ Buriram ពិនិត្យឃើញរបួសនៅមានបញ្ហា
ចន្លោះមិនឃើញ
ច្រឹង ពលរដ្ឋ ត្រូវត្រឡប់មកសម្រាកព្យាបាលរបួសសរសៃពួរជង្គង់ខ្លួនឯងនៅកម្ពុជាវិញ ក្រោយក្រុមគ្រូពេទ្យរបស់ Buriram ពិនិត្យឃើញថា របួសនេះមិនជាន់ជាសះស្បើយ ១០០% ។
ច្រឹង ពលរដ្ឋ បានចេញទៅទឹកដីថៃកាលពីពាក់កណ្ដាលសប្ដាហ៍មុន ដើម្បីទៅចូលរួមជាមួយ Buriram ប៉ុន្តែពេលនេះខ្សែបម្រើរបស់កម្ពុជារូបនេះត្រូវត្រឡប់មកកម្ពុជាវិញ ដែលមិនទាន់អាចចូលរួមហាត់ជាមួយក្លឹបរបស់ថៃបានឡើយ។ អតីតកីឡាកររបស់ក្រសួងការពារជាតិរូបនេះបានចុះកុងត្រាជាមួយ Buriram ក្នុងលក្ខខ័ណ្ឌខ្ចីជើងចំនួន២រដូវកាល។
ចំពោះការផ្លាស់ទៅលេងនៅក្លឹបលីគកំពូលថៃនេះដែរ ពលរដ្ឋ នឹងទទួលបានប្រាក់ពលកម្មជាង៥ពាន់ដុល្លារ ក្នុងមួយខែ។ លើសពីនេះទៅទៀត ក្លឹប Buriram United បានឱ្យរថយន្ដមួយគ្រឿង និងខុនដូ១ទៀត ដើម្បីឱ្យគេរស់នៅ អំឡុងពេលលេងឱ្យក្លឹបលីគកំពូលថៃនេះ៕