• 2018-11-22 02:58:41
  • បាល់ទាត់

Iniesta ៖ Dembele ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប​របស់ Barca

  • 2018-11-22 02:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​​កីឡាករ​ឆ្នើម​របស់ Barcelona, Andres Iniesta ​បាន​សរសើរ​ទៅ​កាន់​កីឡាករ Dembele ​ជា​កីឡាករ​ល្អ​មួយ​រូប​​របស់ Barcelona ។

អតីត​វីរបុរស​​របស់ Barca ដែល​កំពុង​លេង​នៅ​ក្លឹប Vissel Kobe នៃ​លីគ​ជប៉ុន​រូប​នេះ​បាន​និយាយ​ថា ៖« Dembele ជា​កីឡាករ​ដ៏​ល្អ។ ​ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​​​ចំពោះ​គាត់​ (Dembele ) ។ ប៉ុន្តែ​​គាត់​​ធ្លាប់​បាន​ធ្វើ​អ្វី​គ្រប់​បែបយ៉ាង ដើម្បី​ឲ្យ​ទម្រង់​លេង​របស់​គាត់​មាន​ភាព​ប្រសើរ​ឡើង»។

កាល​ពី​ពេល​កន្លង​ទៅ​ត្រូវ​បាន​លេចឮ​ដំណឹង​ថា Dembele ត្រូវ​បាន​គ្រូ​បង្វឹក​ប្រាប់​ឲ្យ​រក​ទ្រនំ​ថ្មី ដើម្បី​អាច​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន ពី​ព្រោះ​បើ​សិន​ចង់​បន្ត​នៅ Barcelona ជា​រឿង​ពិបាក​ក្នុង​ប្រជែង​តំណែង​ជម្រើស​១១​នាក់​ដំបូង ហើយ​ប្រសិន​បើ​រូប​គេ​ចង់​ចូល​ជា​ជម្រើស​ដំបូង​វិញ​នោះ​​គេ​ត្រូវ​តែ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី