• 2018-10-29 01:14:45
  • បាល់ទាត់

សំបុត្រ​លក់​ព្រឹកនេះហើយ​កម្ពុជាប៉ះម៉ាឡេស៊ីពានAFF

  • 2018-10-29 01:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបុត្រ​​​សម្រាប់​ចូល​ទស្សនា​នៃ​ការ​ប្រកួត​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទទួល​ភ្ញៀវ​ម៉ាឡេស៊ី​​​ចាប់​ផ្តើម​លក់​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ ខែ​តុលា ឆ្នាំ​២០១៨​នេះ​ហើយ។

តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ថា សំបុត្រ​ចាប់​លក់​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៩ ខែ​តុលា​​នេះ។ សំបុត្រ​មាន​២​ប្រភេទ​ដែល​ប្រភេទ​ទី​១​កន្លែង​មាន​ដំបូល​តម្លៃ​ ១២០០០​រៀល​ និង​កន្លែង​គ្មាន​ដំបូល​​តម្លៃ​៦០០០​រៀល។ ការ​លក់​នេះ​បើក​ចាប់​ពី​ម៉ោង​៩​ព្រឹក​រហូត​ដល់​ម៉ោង​៦​ល្ងាច​រហូត​ដល់​ថ្ងៃ​ប្រកួត។ ក្រុម​កម្ពុជា​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ម៉ាឡេស៊ី​នា​​ល្ងាច​ថ្ងៃ​​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជ​ធានី​។

កម្ពុជា​អបអរពេល​ស៊ុត​ចូល​​ម៉ាឡេស៊ី​​ក្នុង​ការ​ប្រកួត​មិត្តភាព
ម៉ាឡេស៊ី​​អបអរពេល​ស៊ុត​ចូល​កម្ពុជា​ក្នុង​ការ​ប្រកួត​មិត្តភាព

កម្មវិធី​ប្រកួត​របស់​កម្ពុជា​ក្នុង​ពូល​

  • កម្ពុជា​ vs ម៉ាឡេស៊ី​ ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​
  • មីយ៉ាន់ម៉ា​ vs កម្ពុជា​ ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​
  • កម្ពុជា​ vs ឡាវ ថ្ងៃ​ទី​​២០ ខែ​វិច្ឆិកា​
  • វៀតណាម vs កម្ពុជា ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់