• 2018-10-24 02:17:06
  • បាល់ទាត់

នេន សុធារ័ត្ន យល់​ថា​ ប៉ះ​ម៉ាឡេស៊ី ដើម​ខែ​ក្រោយ​ជា​ជំនួប​​យ៉ាង​លំបាក​របស់​ក្រុម​ទាំង​ពីរ

  • 2018-10-24 02:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា នេន សុធារ័ត្ន យល់​ថា ការ​ជួប​ក្រុម​​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ជា​ការ​ប្រកួត​ដ៏​លំបាក​របស់​ក្រុម​ទាំង​ពីរ​ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​​​​ទី​១​របស់​ក្រុម​ទាំង​ក្នុង​ពូល A នៃ​ព្រឹត្តិការណ៍​ AFF Suzuki Cup 2018 ។

នេន សុធារ័ត្ន

ខ្សែ​ការពារ​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​បាន​ឲ្យ​ដឹង​​ថា កាល​ប៉ះ​គ្នា​លើក​មុន​ក្រុម​ទាំង​ពីរ​មាន​ឱកាស​ដូច​គ្នា។ យ៉ាង​ណា​ការ​ជួប​គ្នា​លើក​នេះ​ម៉ាឡេស៊ី​មិន​ងាយ​យក​ឈ្នះ​កម្ពុជា ហើយ​កម្ពុជា ក៏​មិន​អាច​​ធ្វេសប្រហែស​បាន​ដែរ។

កីឡាករ​​រូប​នេះ​​បន្ថែម​ទៀត​ថា កាល​ប្រកួត​មិត្ត​ភាព​កន្លង​មក​ ក្រុម​កម្ពុជា​នៅ​មាន​​កង្វះខាត​ច្រើន ប៉ុន្តែ​ពេល​នេះ​ក្រុម​ទាំង​មូល​កំពុង​ប្រឹងប្រែង​កែប្រែ​ចំណុច​ទាំង​នោះ​​ឲ្យ​មក​ជា​ល្អ​ឡើង​វិញ។ ​សុធារ័ត្ន ក៏​បាន​និយាយ​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​ផង​ដែរ ​បើ​ទោះ​លទ្ធផល​មិន​សូវ​ល្អ​ ក៏​ប្រឹងប្រែង​មក​គាំទ្រ​ទាំង​មេឃ​ភ្លៀង​ និង​ក្ដៅ​។

​កាល​ប៉ះ​គ្នា​ក្នុង​ជំនួប​មិត្តភាព​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្ពុជា ចាញ់​ ម៉ាឡេស៊ី ៣-១ ក្នុង​ដី​របស់​​កម្ពុជា​ពហុ​កីឡដ្ឋាន​ជាតិ៕

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី