• 2018-10-11 07:40:10
  • បាល់ទាត់

កែវ សុខផេង ៖បើ​ខ្ញុំលេង​ជុំ​ជាមួយ ​មុន្នីឧត្ដម និង​ វឌ្ឍនាកា គឺស៊ីចង្វាក់​គ្នា​

  • 2018-10-11 07:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា កែវ សុខផេង បាន​បង្ហាញ​ភាព​សប្បាយ​ចិត្ត និង​ពេញ​ចិត្ត​ សម្រាប់​វត្តមាន​របស់​ ចាន់​​ វឌ្ឍនាកា និង​ប្រាក់ មុន្នីឧត្ដម ក្នុង​ក្រុម​ជម្រើស​ជាតិ​ ដើម្បី​ត្រៀម​ជួប​ទីម័រខាងកើតស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​។

កែវ សុខផេង

ខ្សែ​​ប្រយុទ្ធ​មាន​បទ​ពិសោធ​​ក្រាស់ក្រែល​ក្នុង​ក្រុម​ជម្រើស​ជាតិ​រូប​នេះ​បាន​និយាយ​ថា ៖« សម្រាប់​ខ្ញុំ​​មាន​អារម្មណ៍​ថា សប្បាយ​ចិត្ត​នៅ​ពេល​បាន​ឮ​គ្រូ​ និង​ក្រុម​ការងារ​​កោះហៅ​ពួកគេ (ឧត្ដម និង វឌ្ឍនាកា ) ​មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ជុំ​គ្នា។ ខ្ញុំ​,មុន្នីឧត្ដម និង វឌ្ឍនាកា លេង​គឺ​ស៊ីចង្វាក់​គ្នា​ ព្រោះ​ពួក​យើង​លេង​ច្រើន​ ជា​មួយ​គ្នា​ក្នុង​ក្រុម​ជម្រើស​​ជាតិ»។

​កីឡាករ​របស់​វិសាខា​រូប​នេះ​បន្ថែម​ថា សម្រាប់​ជំនួប​ទីម័រខាងកើត​ស្អែក​នេះ នឹង​ប្រឹងប្រែង​លេង​ឲ្យ​បាន ១០០% ដើម្បី​មុខមាត់​ប្រទេស​ជាតិ​។ ជា​ការ​ពិត​ណាស់​សម្រាប់​ទីម័រ​គឺ​មាន​ភាព​រីក​ចម្រើន​ច្រើន​ជាង​ពី​មុន។ ទោះ​ជា​​បែប​នេះ​ក្ដី​​ក៏​រូប​គេ​ជឿ​ថា កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​នៅ​ថ្ងៃ​ស្អែក។

​សូម​បញ្ជាក់​ថា កាល​ប្រកួត​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ដែល​កម្ពុជា​ចាញ់ ៣-១ នោះ​តារា​ឆ្នើម​របស់​កម្ពុជា​ទាំង​បី​នាក់​នេះ​មិន​បាន​លេង​ជុំ​គ្នា​ទេ ដោយសារ​ប្រាក់ មុន្នីឧត្ដម និង​ចាន់ វឌ្ឍនាកា មាន​របួស​ដូច​គ្នា៕

ប្រាក់ មុន្នីឧត្ដម

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី