• 2018-10-07 12:27:59
  • បាល់ទាត់

គ្រូ​ទ័ព៖​ សំណាង​គេ​ស៊ុត​អត់​ចូល​ កុំ​អី​របូត​យ៉ាង​ហោច​ណាស់​៣គ្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2018-10-07 12:27:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រសួង​ការពារ​ជាតិ​ ថា​វគ្គ​ផ្ដាច់ព្រ័ត្រ​ Hun Sen Cup ​កាល​ពី​យប់​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ​សំណាង​ដែរ​ ពេល​ក្រុម​ប៉ូលិស​ដាច់​ទៅ​វិញ​ម្ដង​ៗ​ស៊ុត​មិន​ចូល​ កុំ​អី​យ៉ាង​ហោច​ណាស់​ក៏​របូត​៣គ្រាប់។​

លោក​ ភា សុភក្ត្រា​

លោក​ ភា សុភក្ត្រា​ គ្រូ​បង្គោល​របស់​ក្រុម​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​ ប្រាប់​ឲ្យ​ដឹង​ថា​ បាល់ទាត់​ក៏​ត្រូវ​និយាយ​ពី​សំណាង​ដែរ​ ពោល​បើ​ទោះ​ជា​បាន​ហ្វឹកហាត់​ត្រៀម​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​នៅ​ពេល​ប្រកួត​មែនទែន​ទៅ​ជា​ខុស​ការ​គិត​នោះ​ទៅ​វិញ។​ ជាក់​ស្ដែង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ខាង​លើ​នេះ​ លោក​រៀបចំ​កីឡាករ​មួយ​ចំនួន​ខុស​ វា​បែរ​ទៅ​ជា​ធ្វើ​ឲ្យ​ដៃគូ​បង្កើត​ឱកាស​រក​គ្រាប់​មក​លើ​ក្រុម​ខ្លួន​ទៅ​វិញ។​

ទិដ្ឋភាពវគ្គផ្ដាច់ព្រ័ត្រ

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា​ ដោយ​សារ​នៅ​តំបន់​ខាង​លើ​របស់​ទ័ព​ខូច​បាល់​ច្រើន​ពេក​ ទើប​ធ្វើ​ឲ្យ​ខាង​ដៃគូ​មាន​សាច់​បាល់​លេង​ច្រើន​ និង​សម្រុក​ពេល​ខ្លះ​នៅ​សល់​តែ​ជា​មួយ​អ្នក​ចាំទីក៏មាន​ ប៉ុន្តែ​ដោយ​សារ​ចំណុច​នេះបាន​ហ្វឹកហាត់​ត្រៀម​ផង​នោះ​ ទើប​អាច​សង្គ្រោះ​បាល់​បាន។​ ខណៈ​ខាង​ប៉ូលិស​មានឱកាស​ដែរ តែ​ស៊ុត​មិន​ចូល​ប៉ុន្មាន​គ្រាប់​នាជំនួប​ផ្ដាច់ព្រ័ត្រ​មួយ​នេះ។​

ក្រុមទ័ពលើកពាន

សម្រាប់​ពាន​រង្វាន់​ Hun Sen Cup​ រដូវ​កាល​នេះ​ បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​យប់​មិញ​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​ ដោយ​ក្រុង​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​ យក​ឈ្នះ​ក្រុម​ប៉ូលិស​ ៣-០​ ។​ ក្រុម​ជើង​ឯក​ទទួល​បាន​ប្រាក់​រង្វាន់​ ៨០​លាន​រៀល​ ចំណែក​ក្រុម​លេខ​២​ ទទួល​បាន​ប្រាក់​រង្វាន់​ ៤០​លាន​រៀល​ រី​ឯ​លេខ​ ៣​ស្ទួន​ ណាហ្គាវើល​ និង​ អង្គរថាយហ្គឺរ​ បាន​ក្រុម​ ១០​លាន​រៀល​ផង​ដែរ ប៉ុន្តែនេះ​មិន​ទាន់​បូក​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ទៀត​ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី