• 2018-09-26 01:59:31
  • បាល់ទាត់

Mourinho កាន់​តែ​ក្រពុល​មុខ ក្រោយ​​​ធ្លាក់​ដោយ​សារ​ក្រុម Lampard នៅ League Cup

  • 2018-09-26 01:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Derby County  ក្រុមនៅ Championship បាន​ទម្លាក់​ Manchester United ដោយ​បាល់​ប៉េណាល់ទី​​នៅ Old Trafford ក្នុង​ពាន League Cup ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​បន្ត​ទៅ​ជុំ​ទី​៤​ជា​បន្ត​ទៀត។

ម្ចាស់​ផ្ទះ​​ដែល​ដាក់​កីឡាករ​ពេញ​ជើង​ជា​អ្នក​រក​គ្រាប់​បាន​មុន​ដោយ Juan Mata មុន​ពេល Harry Wilson របស់ Derby តាម​ស្មើ​បាន​វិញ។ នាទី​៦៧​​អ្នក​ចាំទី Sergio Romero ដែល​​ទើប​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឲ្យ​​បិសាច​ក្រហម​ក្នុង​រដូវ​កាល​នេះ ទទួល​បាន​កាត​ក្រហម​ ក្រោយ​យក​ដៃ​ប៉ះ​បាល់​ក្រៅ​តំបន់​គ្រោះថ្នាក់។

នាទី​៨៦ Jack Marriott រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ Derby នាំ​មុខ​វិញ​ម្ដង តែ​ម៉ោង​បន្ថែម​ទៅ​ហើយ Fellaini​ បាន​តាម​ស្មើ​វិញ​ នាំ​ឲ្យ​ឈាន​ដល់​ការ​ប៉េណាល់​ទី។  Phil Jones បាន​បង្ក​កំហុស​នៅ​គ្រាប់​បាល់​ចុងក្រោយ ធ្វើ​ឲ្យ​ក្រុម​លោក Mourinho ចាញ់​ក្រុម​របស់ Lampard ៨-៧។

នេះ​ជា​សម្ពាធ​ថ្មី​មួយ​ទៀត​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ ក្រោយ​ក្នុង​លីគ​ទើប​តែ​ស្មើ​ជាមួយ​ក្រុម​ឡើង​ថ្មី Wolves ស្ថិត​នៅ​លេខ​៧​ក្នុង​តារាង​ពិន្ទុ Premier League។ ជា​ពិសេស​ថ្មី​ៗ​លោក​​​ទើប​តែ​មាន​បញ្ហា​ជាមួយ Pogba ទៀត៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់