• 2018-09-21 02:26:19
  • បាល់ទាត់

អ៊ុំ សេរីរ័ត្ន នឹង​អវត្តមាន​​ប៉ះ​ប៉ូលិស​ផ្ដាច់​ព្រ័ត្រ Hun Sen Cup ព្រម​ទាំង​​​អាច​...​

  • 2018-09-21 02:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​​ដៃ​ទី​១​របស់​ទ័ព (ក្រសួង​ការពារ​ជាតិ ) នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​សំខាន់​ផ្ដាច់​ព្រ័ត្រ Hun Sen Cup 2018 ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម​ប៉ូលិស នា​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ព្រោះ​របួស​ជង្គង់​។

អ៊ុំ សេរីរ័ត្ន

បើ​តាម​ការ​បញ្ជាក់​របស់​លោក ភា សុភ័ត្រា គ្រូ​បង្វឹក​របស់​ក្លឹប​​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា អ៊ុំ សេរីរ័ត្ន ត្រូវ​សម្រាក​១​ខែ ដើម្បី​ព្យាបាល​របួស​​របស់​ខ្លួន ដូច្នេះ​អ្នក​ដែល​ជំនួស​តំណែង​នេះ​គឺ​ អ៊ុំ វិចិត្រ​។ សម្រាប់​​​ សេរីរ័ត្ន បើ​ទោះ​ជា​ទាន់​ពេល​វេលា​មុន​ការ​ប្រកួត​រវាង​ការពារ​ជាតិ និង​ប៉ូលិស​មក​ដល់ ក៏​មិន​បាន​លេង​ដដែល ដោយសារ​រូប​គេ​មិន​បាន​ហ្វឹកហាត់​ក្រោម​ហេតុផល​របួស​នេះ​។

​ជាង​នេះ​ទៅ​ទៀត ទាក់​ទង​ការ​ប្រកួត​មិត្ត​ភាព​កម្ពុជា​ទល់​ទីម័រ​ខាង​កើត​​នា​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នោះ។ ​​អ្នក​ចាំ​ទី​ឆ្នើម​របស់​កម្ពុជា​រូប​នេះ ក៏​ទំនង​ជា​បាត់​បង់​ឱកាស​នេះ​​ដែរ ពី​ព្រោះ​ស្ថាន​ភាព​របួស​​ចំ​ពេល​​​ការ​​​ប្រកាស​​ឈ្មោះ​មក​ដល់៕

លោក ភា សុភ័ត្រា​ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី