• 2018-09-12 07:10:37
  • បាល់ទាត់

មួយ​ឃ្លា​របស់ គួច សុកុម្ភៈ ​​និយាយ​ទៅ​កាន់ Honda នេះ​ពិត​ជា​មាន​ន័យ​

  • 2018-09-12 07:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ គួច សុកុម្ភៈ បាន​ប្រឹងប្រែង​លេង​​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​តទល់​​ម៉ាឡេស៊ី ដែល​កម្ពុជា​ចាញ់ ៣-១​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ​​

គួច សុកុម្ភៈ ឱប​ជាមួយ Honda

​ក្នុង​ជំនួប​មិត្ត​ភាព​នេះ Honda ដែល​ជា​អ្នក​ចាត់​ការ​បាន​សម្ដែង​ដល់​ការ​គោរព​​ទៅ​កាន់​កីឡាករ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ គួច សុកុម្ភៈ បាន​សរសេរ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា «ការ​ឲ្យ​តម្លៃ​​និង​ការ​គោរព​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ហើយ​វា​តែង​តែ​ឋិតនៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជានិច្ច ។ ខ្ញុំ​នឹង​លះបង់​គ្រប់បែប​យ៉ាង​ដើម្បី​រក្សា​តម្លៃ​របស់​ខ្ញុំ​មួយ​នេះ​ទោះ​បី​ជា​ជីវិត​របស់​ខ្ញុំ​ធ្លាក់​ដល់​​កម្រិត​ណា​ក៏​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ។ អរគុណ​សម្រាប់​ការ​ឲ្យ​តម្លៃ​ទោះ​បី​ជា​ខ្ញុំ​ត្រឹម​ជា​កីឡាករ​ធម្មតា​ម្នាក់ ចុង​ក្រោយ​ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គាំ​ទ្រ​ទាំងអស់ ដែល​តែងតែ​គាំទ្រ​រូបខ្ញុំ​កន្លងមក ហើយ​ជា​ពិសេស​គាំទ្រ​វិស័យ​បាល់ទាត់​ជាតិ​យើង​»។

#RespectCoach

#KeisukeHONDA

#TopProfessionalPlayer

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី