• 2018-09-09 06:33:19
  • បាល់ទាត់

គួច សុកុម្ភៈ ថា កូន​ក្រុម​ទាំង​អស់​​ហាត់​​របៀប​​លេង​របស់​ Honda បាន ៧០ ទៅ៨០ %​ហើយ

  • 2018-09-09 06:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គួច សុកុម្ភៈ ​យល់​ឃើញ​របៀប​លេង​ថ្មី​របស់​អ្នក​ចាត់ការ Keisuke Honda យល់​បាន ៧០ ទៅ​៨០ ហើយ សម្រាប់​ការ​ត្រៀម​ជួប​ជា​មួយ​ម៉ាឡេស៊ី​វេលា​ម៉ោង ៦:៣០ នាទី​ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

​កីឡាករ​មាន​បទ​ពិសោធ​​​គ្រាប់​គ្រាន់​ជា​មួយ​ជម្រើស​ជាតិ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កូន​ក្រុម​ទាំង​អស់​បាន​ប្រឹងប្រែង​ហ្វឹកហាត់ និង​ព្យាយាម​​ធ្វើ​អ្វី​ដែល​អ្នក​ចាត់​ថ្មី​បាន​ប្រាប់​ ពិសេស​រាល់​ចំណុច​ខ្វះខាត។ រហូត​មក​ដល់​ពេល​នេះ​កូន​​ក្រុម​ទាំង​អស់​អាច​យល់​ពី​ចិត្ត​ចង់​បាន​របស់​ Honda ដែល​ជា​អ្នក​ចាត់​ថ្មី​បាន​ប្រមាណ​ជា​ ៧០ ទៅ​ ៨០ % ហើយ។

កូន​ក្រុម​ទាំង​អស់​​មិន​បាន​គិត​អ្វី​ផ្សេង​ក្រៅ​ពី​ការ​តាំង​ចិត្ត​ថា ធ្វើ​យ៉ាង​ណា​លេង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​មួយ​ឲ្យ​កម្ពុជា។ ទាក់​ទង​ការ​ជ្រើស​រើស​យក សុគុម្ភៈ ​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​នេះ​លោក Keisuke Honda ​បាន​បញ្ជាក់​ថា ដោយ​សារ​កីឡាករ​រូប​នេះ​មាន​បទ​ពិសោធ​គ្រប់​គ្រាន់ ពិសេស​ជា​អ្នក​នាំ​លេង​មួយ​រូប​របស់​ក្រុម។

បន្ទាប់​ពី​ការ​ប្រកួត​មិត្ត​ភាព​នេះ​ទៅ​​កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ទៀត​គឺ​ជួប​ក្រុម​ជម្រើស​ជាតិ​​ទីម័រខាងកើត ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ និង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ ដែល​ពីរ​ប្រកួត​នេះ​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​ដូច​គ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី