• 2018-08-01 11:10:48
  • បាល់ទាត់

Henry ពិចារណា​ចោល​តំណែង​ក្នុងក្រុម​ជម្រើស​ជាតិ​បែលហ្សិក ទៅ​ផ្សង​ព្រេង​រក​ឱកាស​ថ្មី​នៅ​ក្រៅ​អឺរ៉ុប

  • 2018-08-01 11:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់ទាត់ Thierry Henry កំពុង​ពិភាក្សា​ជាមួយ​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប ទាក់ទិន​អំពី​ការ​​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ភ្នាក់ងារ​ម្នាក់​ដែល​បាន​ពាក់ព័ន្ធ​ចូល​រួម​ក្នុង​ការ​ពិភាក្សា​មួយ​នេះ។

ភ្នាក់ងារ​នោះ​មាន​ឈ្មោះ​ថា Nader El-Sayed។ បុរស​រូប​នេះ បាន​អះអាង​ថា ខ្លួន​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​ឡុងដុង​រវាង​អ្នក​តំណាង​អតីត​កីឡាករ Henry និង​ភាគី​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​តំណាង​ដោយ​លោក Hazem Emam។

ទោះ​ជា​យ៉ាង​ណា បើ​តាម​ប្រភព​ដដែល មក​ទល់​ពេល​នេះ អតីត​ខ្សែ​ប្រយុទ្ធ Henry នៅ​កំពុង​ពិចារណា​នៅ​ឡើយ​ទាក់ទង​នឹង​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​។ អតីត​កីឡាករ​ កំពុង​រង់​ចាំ​មើល​អំពី​គម្រោង​ច្បាស់លាស់​នៃ​សហព័ន្ធ​បាល់ទាត់​មួយ​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា Henry បាន​ធ្វើ​ការ​ក្នុង​តួនាទី​​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​លោក Roberto Martinez តាំង​ពី​ឆ្នាំ ២០១៦ មក។

កាល​ពី​ចុង​ឆ្នាំ ២០១៧ ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​បាន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​កក់​កៅអី​ខ្លួន​ដើម្បី​ឡើង​លេង​ World Cup ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ២៨ ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា ក្នុង​កម្មវិធី​នេះ​នៅ​រុស្ស៊ី ក្រុម​ជម្រើស​ជាតិ​មិនបានលេងឆ្លង​ផុត​វគ្គ Group Stage នោះ​ឡើយ៕

ប្រភព៖ Four Four Two អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី