• 2018-07-11 02:42:41
  • បាល់ទាត់

បញ្ចប់​ភារកិច្ច​នៅ ឥណ្ឌូណេស៊ី U-19 កម្ពុជា ត្រឡប់​មក​ទឹក​ដី​កំណើត​​ចុង​សប្ដាហ៍​នេះ

  • 2018-07-11 02:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ U19 កម្ពុជា នឹង​ត្រឡប់​មក​ប្រទេស​កំណើត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ២០១៨ ចុង​សប្ដាហ៍​នេះ​វេលា​ម៉ោង ៨:៤០ នាទី​​យប់​ ក្រោយ​បញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍ AFF U-19 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

U-19 កម្ពុជា (រូប​ថត៖ FFC)

​​ការ​រង់​ចាំ​ត្រឡប់​មក​ទឹក​ដី​កំណើត​រហូត​ដល់​ថ្ងៃ​ទី​១៥ ខាង​លើ​នេះ​ ដោយ​សារ​មិន​មាន​ជើង​ហោះហើរ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា។ ក្រុម​បាល់ទាត់ U19 កម្ពុជា ធ្លាក់​ពី​ពាន​រង្វាន់​ខាង​លើ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ដោយ​យក​បាន ៦​ពិន្ទុ​ក្នុង​ចំណោម៤ ប្រកួត ស្ថិត​នៅ​លេខ ៣ ក្នុង​ពូល B ស្រប​ពេល​ក្រុម​លេខ​ ១​ ក្នុង​ពូល​នេះ​បាន​ទៅ​លើ​ ម៉ាឡេស៊ី មាន ១០ ពិន្ទុ​​លេខ ២​ បាន​ទៅ​លើ មីយ៉ាន់ម៉ា ​មាន ៧ ពិន្ទុ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី