• 2018-07-10 10:33:59
  • បាល់ទាត់

ទោះ​ធ្លាក់​មែន​តែ U19កម្ពុជា យក​ឈ្នះ​ U19ទីម័រខាងកើត ២-១

  • 2018-07-10 10:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ U19 កម្ពុជា​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​បាល់ទាត់ U19 ​ទីម័រខាងកើត ២-១ មុន​នេះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF U-19 Championship 2018 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ទឹកដី​ឥណ្ឌូណេស៊ី។

U-19 កម្ពុជា (រូបថត៖ FFC)

​បើ​ទោះ​យក​ឈ្នះ​ទីម័រខាងកើត​មែន តែ​ក្រុម​ U19 កម្ពុជា បាន​ធ្លាក់​ចេញ​ពី​ពាន​ខាង​លើ​នេះ​ហើយ។ ដោយ​ឡែក​ទីម័រ​នេះ​ក៏​ធ្លាក់​ចេញ​ពី​ពាន​​នេះ​ដូច​គ្នា ជា​រួម​គឺ​ ៤ ក្រុម​ដែល​បានឡើង​គឺ​មាន U-19 មីយ៉ាន់ម៉ា U-19 ម៉ាឡេស៊ី U-19 ថៃ និង​ U-19 អូស្ត្រាលី។ ​ ​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​ក្រុម​បាល់ទាត់ U19 ថៃ​ ប៉ះ U-19 ​មីយ៉ាន់ម៉ា និង​ក្រុម​បាល់ទាត់ U19 ​ឥណ្ឌូណេស៊ី​ ប៉ះ U-19 ម៉ាឡេស៊ី៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី