• 2018-07-09 01:52:47
  • បាល់ទាត់

ទោះ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ តែ U19​ កម្ពុជា ធ្លាក់​ចេញ​ពី​ AFF ហើយ​

  • 2018-07-09 01:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

U-19 កម្ពុជា បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់ AFF U-19 Championship 2018 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ីហើយ បើ​ទោះ​សល់​មួយ​ប្រកួត​ទៀត​ក៏​ដោយ។

U-19 កម្ពុជា (រូបថត៖ FFC)

​ក្រុម U-19 កម្ពុជា ​នឹង​ត្រូវ​ជួប​ក្រុម​ទីម័រខាងកើត​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង ៣-៣០ នាទី​រសៀល ដែល​ជា​​ការ​ប្រកួត​បង្គ្រប់​កិច្ច​របស់​កម្ពុជា។ ចំណែក​ទីម័រខាងកើត ដែល​ជា​ដៃ​គូ​​របស់​កម្ពុជា​នៅ​សល់​ឱកាស​ ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត ពី​ព្រោះ​ពួក​គេ​មាន ៥ ពិន្ទុ​​ស្ថិត​​នៅ​លេខ ៣ ស្រប​ពេល​មីយ៉ាន់ម៉ា និង​ម៉ាឡេស៊ី លេខ ១ និង​លេខ ២ មាន ៧ ពីន្ទុ​ស្មើ​​គ្នា​។

ពាន AFF U-19 Championship 2018 នេះ​​ ពូល A ​មាន​ ២​ ក្រុម​កំពុង​ប្រជែង​គ្នា​ឡើង​ទៅ​កាន់​វគ្គ​បន្ត​គឺ​ ថៃ ​និង វៀតណាម ស្រប​ពេល U19 ​ឥណ្ឌូណេស៊ី​បាន​ឡើង​ទៅ​កាន់​វគ្គ​ ៤​ ក្រុម​ចុង​ក្រោយ​រួចរាល់។

  • ថ្ងៃ​នេះ​មាន ៣ គូ​គឺ​ជា​ការ​ប្រកួត​ពូល A ​​៖

  • U-19 ឡាវ ប៉ះ U-19 ហ្វីលីពីន ម៉ោង ៣-៣០ រសៀល

  • U-19 វៀតណាម ប៉ះ U-19 សិង្ហបុរី ម៉ោង ៧:០០ នាទី​យប់

  • U-19 ថៃ ប៉ះ U-19 ឥណ្ឌូណេស៊ី ម៉ោង ៧:០០ នាទី​យប់

ចំណែក​ក្រុមបាល់ទាត់​នារី​របស់​កម្ពុជា បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ AFF Women's Championship 2018 ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ដែល​កំពុង​រៀប​ចំ​ឡើង​នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី​ដូច​គ្នា៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី