• 2018-07-06 00:30:00
  • បាល់ទាត់

U19 កម្ពុជា អាច​យក​ ៣ពិន្ទុ​ពី​ U19 មីយ៉ាន់ម៉ា​ បាន​អត់​យប់​នេះ?

  • 2018-07-06 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ U19 កម្ពុជា ​នឹង​ត្រូវ​​ជួប​ក្រុម​ U19 ​​មីយ៉ាន់ម៉ា​ វេលា​ម៉ោង ៧:០០ នាទី​យប់នេះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ 2018 AFF U-19 Youth Championship ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

U19 កម្ពុជា (រូប​ថត ៖ FFC)

​ក្រុម U19 មីយ៉ាន់ម៉ា ​បាន​ប្រកួត​ស្មើ​ជា​មួយ​ ទីម័រខាងកើត ២-២ ​កាល​ប្រកួត​បើក​ឆាក​របស់​គេ។ ចំណែក​ក្រុម​បាល់ទាត់ U19 កម្ពុជា​កំពុង​ស្ថិត​នៅ​លេខ ២ ក្នុង​តារាង​ ដោយ​ឆ្លង​កាន់​ពីរ​ប្រកួត​មាន ៣ ពិន្ទុ​ ស្រប​ពេល​ទីម័រខាងកើត ដែល​ស្ថិត​នៅ​លេខ ១ មាន ៤ ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម ២ ប្រកួត​ដូច​គ្នា ខណៈ ម៉ាឡេស៊ី លេខ ៣ មាន ៣​ពិន្ទុ​ក្នុង​ចំណោម ១ ប្រកួត។

ក្រោយ​ចប់​ប្រកួត​នេះ​កម្ពុជា នៅ​សល់​មួយ​គូ​ទៀត​គឺ​ប៉ះ​ក្រុម ទីម័រខាងកើត នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣:៣០ នាទី​។ នៅ​ពូល B នេះ​ក្រៅ​ពី​គូ​របស់​កម្ពុជា​នៅ​មាន​១​គូ​ទៀត​គឺ​ជា​ការ​ជួប​គ្នា​រវាង ​ម៉ាឡេស៊ី ​និង ប្រ៊ុយណេ ​នៅ​ម៉ោង ៣:៣០ នាទី​រសៀល៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី