• 2018-07-05 02:29:38
  • បាល់ទាត់

ក្រុម​នារី​ឱកាស​ឡើង​កាន់​តែ​ស្ដួចស្ដើង ស្រប​ពេល​ U19កម្ពុជា នៅ​មាន​សង្ឃឹម​

  • 2018-07-05 02:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ត​របស់​ក្រុម​បាល់ទាត់​នារី​កម្ពុជា នៃ​ពាន 2018 AFF Women's Championship កាន់​តែ​ស្ដួចស្ដើង​ ក្រោយ​ចាញ់​​​ក្រុម​នារី​ថៃ​ម្សិល​មិញ ១១-០ ស្រប​ពេល​​ U19 កម្ពុជា​នៅ​មាន​សង្ឃឹម​ឡើង​ទៅ​​វគ្គ​បន្ត​ បើ​ទោះ​​ចាញ់ U19 ម៉ាឡេស៊ី ២-០ ម្សិល​មិញ​ដូច​គ្នា​ ក្នុង​ពាន​រង្វាន់ 2018 AFF U-19 Youth Championship នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី។

សកម្មភាព​ប្រកួត​ ក្រុម​នារី​កម្ពុជា និង​ថៃ​ម្សិល​មិញ (រូប​ថត៖ FFC)

- ​ក្រុម​នារី​កម្ពុជា៖​

ក្រោយ​ចាញ់​ក្រុម​នារី​ថៃ​ម្សិល​មិញ​ធ្ងន់​ក​ ធ្វើ​ឲ្យ​ក្រុម​នារី​កម្ពុជា​ធ្លាក់​មក​កាន់​លេខ ៤ ក្នុង​តារាង​ ឆ្លង​កាន់​ការ​ប្រកួត​ចំនួន ៣​​លើក។ ចំណែក​ក្រុម​នារី​ថៃ និង​ក្រុម​នារី​​អូស្ត្រាលី​ ដែល​ត្រូវ​បាន​គេ​រំពឹង​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត​នោះ​ ​ពេល​នេះ​មាន​ភាគ​រយ​កាន់​តែ​ខ្ពស់​​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​វគ្គ​ ៤​ ក្រុម​ចុង​ក្រោយ ដោយ​ទើប​តែ​ឆ្លង​កាន់​ពីរ​ប្រកួត​ដូច​គ្នា​មាន ៦ ពិន្ទុ​ដូច​គ្នា គ្រាន់​តែ​ថៃ​ចំណេញ​គ្រាប់​ស៊ុត​ច្រើន​ជាង ហើយ​ថៃ​នៅ​លេខ ១ ស្រប​ពេល អូស្រ្តាលី លេខ ២ ។

​បើ​មើល​ទៅ​លើ​ពិន្ទុ​​ និង​ការ​ប្រកួត​ដែល​នៅ​សល់ ក្រុម​នារី​កម្ពុជា​​មាន​ភាគ​រយ​ខ្ពស់​មែន​ទែន​ក្នុង​ការ​ជ្រុះ​ចេញ​ពី​ព្រឹត្តិការណ៍​នេះ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល A នេះ​។ ​ក្រុម​បាល់ទាត់​នារី​កម្ពុជា នៅ​សល់​១​​ប្រកួត​គឺ​ជួប​ក្រុម​ខ្លាំង ​អូស្ត្រាលី​នៅ​ថ្ងៃ​ស្អែក​វេលា​​ម៉ោង ៤:០០ រសៀល។

- ​ក្រុម​ U19 កម្ពុជា៖​

ក្រុម​បាល់ទាត់​ U19 កម្ពុជា​ នៅ​តែ​មាន​សង្ឃឹម​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ បើ​ទោះ​ចាញ់​ក្រុម​បាល់ទាត់ U19 ម៉ាឡេស៊ី ២-០ កាល​ពី​​ម្សិល​មិញ​​ក្ដី។ ក្រុម​បាល់ទាត់ U19 កម្ពុជា​កំពុង​ស្ថិត​នៅ​លេខ ២ ក្នុង​តារាង​ ដោយ​ឆ្លង​កាន់​ពីរ​ប្រកួត​មាន ៣ ពិន្ទុ​ ស្រប​ពេល​ទីម័រខាងកើត ដែល​ស្ថិត​នៅ​លេខ ១ មាន ៤ ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម ២ ប្រកួត​ដូច​គ្នា ខណៈ ម៉ាឡេស៊ី លេខ ៣ មាន ៣​ពិន្ទុ​ក្នុង​ចំណោម ១ ប្រកួត។

បើ​មើល​ទៅ​លើ​​ពិន្ទុ​នេះ​​មាន​ន័យ​ថា កម្ពុជា​នៅ​តែ​មាន​សង្ឃឹម​ អាច​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ត ប្រសិន​បើ​ធ្វើ​បាន​ល្អ​រាល់​ការ​ប្រកួត​ដែល​នៅ​សល់។ ក្រុម​ U19 កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ក្នុង​ដៃ​គឺ​ប៉ះ U19 មីយ៉ាន់ម៉ា វេលា​ម៉ោង ៧:០០ នាទី​យប់​ស្អែក​ និង​ប៉ះ​​ ​ទីម័រខាងកើត នៅ​ថ្ងៃ​ទី​១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៨ វេលា​ម៉ោង ៣:៣០ នាទី​រសៀល។

- កម្មវិធី​ប្រកួត​ពាន​ U19 ថ្ងៃ​នេះ​​

  • U19 ឡាវ ប៉ះ U19 វៀតណាម ម៉ោង ៣:៣០ រសៀល

  • U19 ថៃ ​ប៉ះ U19 សិង្ហបុរី ម៉ោង ៣:៣០ រសៀល

  • U19 ហ្វីលីពីន ប៉ះ U19 ​ឥណ្ឌូណេស៊ី ម៉ោង ៧:០០ យប់

- កម្មវិធី​ប្រកួត​ពាន​ក្រុម​បាល់ទាត់​នារី​ថ្ងៃ​នេះ៖

  • ក្រុម​នារី​ វៀតណាម ប៉ះ សិង្ហបុរី ម៉ោង ៤:០០​ រសៀល

  • ក្រុម​នារី ​មីយ៉ាន់ម៉ា ប៉ះ ​ឥណ្ឌូណេស៊ី ម៉ោង ៧:០០ យប់

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី