• 2018-07-02 13:51:53
  • បាល់ទាត់

U19 កម្ពុជា​ឈ្នះ ប៊្រុយណេ ៥-០ តែ នារី​កម្ពុជា​ចាញ់​នារី​ម៉ាឡេស៊ី​ ៤-០

  • 2018-07-02 13:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៩​ឆ្នាំ​ (U19)​បាន​ឈ្នះ​ក្រុម​បាល់ទាត់​អាយុ​ក្រោម​១៩​ឆ្នាំ​ប៊្រុយណេ​ ដោយ​លទ្ធផល​ ៥-០ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ AFF U19 Championship នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ក្រុម​ U19 កម្ពុជា​​​រក​គ្រាប់​បាល់​​ទី​១​តាំង​ពី​នាទី​ទី​៣​នៃ​វគ្គ​ទី​១​ ប៉ុន្តែ​ចូល​វគ្គ​ទី​កម្ពុជា​រក​បាន​៤​គ្រាប់​ទៀត។

ក្រុម U19 កម្ពុជា (រូបថត៖ សហព័ន្ធ​បាល់ទាត់កម្ពុជា)

ដោយ​ការ​ប្រកួត​លើក​ទី​២​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា​បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​នារី​ម៉ាឡេស៊ី​ដោយ​លទ្ធផល​ ៤-០។ ក្រុម​នារី​ម៉ាឡេស៊ី​បាន​ទម្លាយ​សំណាញ់​ទី​នារី​កម្ពុជា​តាំង​ពី​នាទី​ទី​​៥​ក្នុង​វគ្គ​ទី​១​តា​រយៈ​ការ​ទាត់​ហ្វ្រីឃីក​។ ចំណែក​ក្រុម​នារី​កម្ពុជា​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ និង​​លើក​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​ជា​ញឹក​ញាប់​ តែ​គ្មាន​សំណាង​បំបែក​ពង់​មាន់​របស់​ម៉ាឡេស៊ី។ ចូល​វគ្គ​ទី​២ នារី​ម៉ាឡេស៊ី​ស៊ុត​ចូល​​​នារី​កម្ពុជា​៣​គ្រាប់​ទៀត៕

ក្រុម​នារី​កម្ពុជា (រូបថត៖ សហព័ន្ធ​បាល់ទាត់កម្ពុជា)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី