• 2018-06-18 04:39:19
  • បាល់ទាត់

Home Sport ​ចាប់​ផ្ដើម​ហ្វឹកហាត់​ក្មេង​ៗ​ជិត​១០០​នាក់ ឱ្យ​យល់​ច្បាស់​ពី Futsal ​

  • 2018-06-18 04:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់ Home Sport FC ​បាន​ចុះ​បង្ហាត់បង្ហាញ​ក្មេង​ៗ​ប្រមាណ​១០០​នាក់​ពី​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក​ ដើម្បី​ឱ្យ​ពួកគេ​បាន​យល់​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការ​លេង​កីឡា​បាល់ទាត់ Futsal ។

លោក ​សេង ពៃទូរ្យ (ឆ្វេង)

លោក ​សេង ពៃទូរ្យ ​សមាជិក​នៃ​ក្រុម Home Sport ​ដែល​បាន​ចុះ​បង្ហាត់បង្ហាញ​ក្មេង​ៗ​ខាង​លើ​នេះ បាន​បញ្ជាក់​ថា​នេះ​ជា​កម្មវិធី​ល្អ​មួយ​សម្រាប់​ក្មេង​ៗ ដែល​ខាង​ក្រុម​របស់​ខ្លួន​បាន​ចូលរួម។ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បង្កើត​កម្មវិធី​នេះ​ឡើង ពិត​ជា​ល្អ​សម្រាប់​ក្រុម ដើម្បី​ស្វែង​រក​អ្នក​គាំទ្រ ក៏​ដូចជា​បាន​ឱ្យ​ក្មេង​ៗ​យល់​ច្បាស់​ពី​កីឡាករ Futsal ​យក​ពេល​ទំនេរ​លេង​កីឡា ​ជា​ជាង​ទៅ​ប្រព្រឹត្តិ​អំពើ​មិន​ល្អ​ផ្សេង​ៗ។ ​មួយ​វិញ​ទៀត ខាង​ក្រុម Home Sport ​ក៏​មាន​ឱកាស​ស្វែង​រក​កីឡាករ​ល្អ​ៗ ចេញ​ពី​ក្មេង​ៗ​ដែល​កំពុង​ហ្វឹកហាត់​នេះ​ផង​ដែរ ដើម្បី​ចូល​ជា​ថ្នាល​របស់​ខ្លួន។

កម្មវិធី​នេះ ​គឺ​ស្រប​ទៅ​តាម​ខាង​ក្រុម Home Sport ​ដែល​ចង់​បង្កើត​ផង​ដែរ ​ទៅ​តាម​សាលា​នានា។ ​ដើម្បី​ជា​ការ​ទាក់ទាញ​អ្នក​គាំទ្រ​ផង និង​ស្វែង​រក​កីឡាករ​ល្អ​ៗ​ផង​ដើម្បី​ចូល​ក្រុម​ថ្នាល​យុវជន​ Home Sport ។ ក្រុម​បាល់ទាត់​ល្បី​ឈ្មោះ​មួយ​នេះ ​កំពុង​រៀប​ចំ​ថ្នាល​យុវជន​របស់​ខ្លួន ដែល​ជ្រើស​ចេញ​ពី​ក្មេង​ៗ​ទាំង​នេះ​ផង និង​តាម​ក្រុម​បាល់ទាត់​ផ្សង​ៗ​ផង។ ការ​បង្កើត​ថ្នាល​នេះ គឺ​ជា​ចំណុច​ចាប់​ផ្ដើម​យ៉ាង​ល្អ ដើម្បី​អភិវឌ្ឍ​ទៅ​ថ្ងៃ​មុខ​ទៀត។

Home Sport ​ជា​ក្រុម​បាល់ទាត់​មួយ​កំពុង​លេង​នៅ​លីគ Futsal ​របស់​កម្ពុជា។ ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ពួកគេ​ទើប​តែ​យក​ឈ្នះ​លើ​ក្រុម អាណាចក្រ​បៃតង​ក្នុង​លទ្ធផល ៨-៧ ​ក្នុង​សប្ដាហ៍​ទី​១៤​។ លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ Home Sport ​ឡើង​ទៅ​លេខ​២ ​ក្នុង​តារាង ​ដោយ​ដេញ​តាម​ក្រុម​លេខ​១​ Down Town Sport ​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី