• 2018-06-08 13:16:39
  • បាល់ទាត់

Firmino ទម្លាយ​ថា​ធ្លាប់​កាត់​សក់​ម៉ូត​នេះ​ដូច​ Ronaldo ប្រេស៊ីល

  • 2018-06-08 13:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Roberto Firmino បាន​បង្ហើប​ថា ខ្លួន​ធ្លាប់​កាត់សក់​ម៉ូត​ខាង​ក្រោម​ដូច​អតីត​កីឡាករ Ronaldo កាល​ពី​ខ្លួន​នៅ​ក្មេង។

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Four Four Two កីឡាករ​បាន​លើក​ឡើង​ថា World Cup ឆ្នាំ ២០០២ (ដែល​ប្រេស៊ីល​គឺ​ជា​ជើង​ឯក) បាន​ធ្វើ​ឲ្យ​ខ្លួន​ចង់​លេង​ក្នុង​កម្មវិធី​នេះ។ ខ្សែប្រយុទ្ធ​បាន​អះអាង​ថា ខ្លួន​ធ្លាប់​កាត់​សក់​ម៉ូត​ទុក​មុខ​បន្តិច យក​តាម​លំនាំ​អតីត​ខ្សែ​ប្រយុទ្ធ Ronaldo កាល​ពី​ឆ្នាំ ២០០២។ Firmino បាន​លម្អិត​ទៀត​ថា ខ្លួន​បាន​កាត់​ម៉ូត​នេះ នៅ​មុន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup កាល​នោះ។ យ៉ាង​នេះ​ក្ដី កីឡាករ​មិន​បាន​បង្ហាញ​រូបថត​ ឬ​ភស្តុតាង​ផ្សេង​ដែល​បញ្ជាក់​អំពី​ការ​អះអាង​នេះ​ឡើយ។

បន្ថែម​ពី​លើ​ការ​និយាយ​ខាង​លើ Firmino បាន​ហៅ​ការ​ឈ្នះ​កម្មវិធី World Cup ថា "ជា​ក្ដី​ស្រមៃ​ខ្លួន" ហើយ​ "នឹង​ប្រឹងប្រែង​យ៉ាង​ខ្លាំង" ដើម្បី​ធ្វើ​ឲ្យ​សុបិន​នេះ​ក្លាយ​ជា​ការពិត។

សូម​បញ្ជាក់​ផង​ដែរ​ថា លើក​ចុង​ក្រោយ​ដែល​ប្រេស៊ីល​ឈ្នះ​ World Cup គឺ​ឆ្នាំ ២០០២ ដែល​កាល​នោះ អតីត​កីឡាករ Ronaldo គឺ​ជា​កីឡាករ​ស៊ុត​ចូល​ច្រើន​បំផុត​ក្នុង​កម្មវិធី (៨គ្រាប់)។

ក្នុង World Cup លើកនេះ ប្រេស៊ីលស្ថិតនៅពូល E ហើយនឹងត្រូវប្រកួតជាមួយ ស្វីស កូស្តារីកា និង​ស៊ែប៕

ប្រភព៖ Four Four Two អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី