• 2018-06-07 04:08:21
  • បាល់ទាត់

ក្ដៅ​ៗ ​សហព័ន្ធ​ចេញ​ពិន័យ​កីឡាករ និង​មន្ត្រី​ដែល​ចូល​រួម​វាយ​តប់​គ្នា​ថ្ងៃ​មុន​ហើយ

  • 2018-06-07 04:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ចេញ​សេចក្ដី​ប្រកាស​ពិន័យ​ជា​ផ្លូវការ​ហើយ សម្រាប់​កីឡាករ និង​មន្ត្រី បុគ្គលិក ​ដែល​ចូលរួម​ការ​វាយ​តប់​គ្នា រវាង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​ក្រសួង​ការពារ​ជាតិ។ ខាង​ក្រោម​នេះ ​ជា​ការ​ពិន័យ​របស់​សហព័ន្ធ៖

១ ​កីឡាករ Song Chihoon ​ពិន័យ​២​ប្រកួត ២ ​កីឡាករ Yudai ​ពិន័យ​១​ប្រកួត ៣ ​មន្ត្រី​ខាង​ក្រសួង​ការពារ​ជាតិ ​ឡេង ណារិន ​៣​ខែ ​និង​ទឹក​ប្រាក់​៥​សែន​រៀល ៤ ​កីឡាករ សុក សំណាង ​មិន​ឱ្យ​លេង​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល ៥ កីឡាករ អាំ សុវណ្ណារ៉ាត់ ​មិន​ឱ្យ​លេង​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល ៦ សារ៉េត គ្រីយ៉ា មិន​ឱ្យ​លេង​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល ៧ លោក សួន ធួន គ្រូ​ជំនួយ​ស្វាយ​រៀង មិន​ឱ្យ​លេង​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល ៨ កីឡាករ ហ៊ុយផល្លីន មិន​ឱ្យ​លេង​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល ៩ កីឡាករ សឿយ វិសាល ​ពិន័យ​៤​ប្រកួត និង​ទឹក​ប្រាក់ ៥​សែន​រៀល ១០ កីឡាករ អោម ឧត្តម មិន​ឱ្យ​លេង​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល​ ១១​ កីឡាករ ណុប តុលា មិន​ឱ្យ​លេង​២​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល​ ១២ ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ត្រូវ​ពិន័យ​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​មើល​ការ​ប្រកួត ១​ប្រកួត ១៣ ព្រមាន លោក ភា សុភក្ត្រា ​ដែល​មិន​គោរព​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី