• 2018-05-30 07:14:13
  • បាល់ទាត់

ឃួន ឡាបូរ៉ាវី ​ទៅ​លេង​នៅ​លីគ​ប្រទេស​ថៃ​ហើយ

  • 2018-05-30 07:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម CNCC ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី ​បាន​ព្រម​ព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន ​ទៅ​លេង​នៅ​លីគ​លំដាប់​ទី ៣​របស់​ប្រទេស​ថៃ​ហើយ ជាមួយ​ក្រុម ​Surat Thani FC ។

ប្រធាន​ក្រុម​ បឹងកេត ​ខាង​លើ​​កាល​ពី​ខែ​មុន​ បាន​ទៅ​ធ្វើ​តេស្ដ​នៅ​ប្រទេស​ថៃ ជាមួយ​ក្រុម​ Ratchaburi Mitr Pho ​ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ឡើយ។ ​ក្រោយ​មក​ទៀត ​រូបគេ​ក៏​បាន​ចរចា​ជាមួយ​ក្រុម ​Surat Thani FC ​វិញ​ម្ដង ​ហើយ​ពេល​នេះ​រូបគេ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ហើយ។ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​គ្រូ​បង្វឹក​ក្រុម Surat ​បាន​ធានា​កៅអី​ដំបូង​ឱ្យ​ខ្លួន ​ទើប​រូបគេ​យល់​ព្រម​ទៅ​ប្រកប​អាជីព​ជាមួយ​ក្លឹប​នៅ​ថៃ​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី