• 2018-05-29 01:59:36
  • បាល់ទាត់

ជាប់​ជម្រើសវិញ Balotelli រក​បាន​គ្រាប់​ដំបូង​ឲ្យ​អ៊ីតាលី ក្រោយ​អវត្តមាន​៤​ឆ្នាំ

  • 2018-05-29 01:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mario Balotelli បាន​ត្រលប់​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី​វិញ បន្ទាប់​ពី​អវត្តមាន​៤​ឆ្នាំ ហើយ​កាល​ពី​យប់​មិញ​គេ​រក​បាន​មួយ​គ្រាប់​ជួយ​ក្រុម​យក​ឈ្នះ​លើ​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត ២​ទល់​នឹង១ ក្នុង​ប្រកួត​មិត្តភាព។

កីឡាករ​វ័យ​២៧​ឆ្នាំ​​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​អ៊ីតាលី​កាល​ពី​ World Cup 2014 ក្នុង​ប្រទេស​ប្រេស៊ីល ត្រូវ​បាន​កោះហៅ​ចូល​ជម្រើស​ជាតិ​វិញ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​ថ្មី​លោក  Roberto Mancini  ក្រោយ​រូប​គេ​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​ក្រុម Nice រដូវ​កាល​នេះ​ រក​បាន​២៦​គ្រាប់។

ងាក​មក​ការ​ប្រកួត​ដែរ​រៀបចំ​នៅ​កីឡដ្ឋាន AFG Arena ​ប្រទេស​ស្វីស Balotelli ជា​អ្នក​បំប៉ោង​សំណាញ់​ដំបូង​គេ មុន​ពេល Andrea Belotti ថែម​គ្រាប់​ទី​ពីរ ជួយ​ឲ្យ​អ៊ីតាលី​នាំ​មុខ​មុន​២-០។ ត្បិត​តែ​ប៉ះ​ប្រទេស​ខ្លាំង​ តែ​អារ៉ាប៊ីសាអ៊ូឌីត​ក៏​អាច​ត​ដៃ​បាន​មួយ​គ្រាប់​វិញ​ដែរ​ធ្វើ​បាន​ដោយ​កីឡាករ Yahya Al Shehri។

ក្រៅ​ពី​ប្រកួត​នេះ នៅ​មាន​គូ​ល្អ​មើល​មួយ​ចំនួន​​ទៀត​ដែល​លេង​យប់​មិញ​ដូច​គ្នា ក្នុង​នោះកូរ៉េខាងត្បូង​យក​ឈ្នះ ហុងឌុយរ៉ាស់ ២-០, បារាំង​ឈ្នះ​​អៀរឡង់ ២-០ និង​ព័រទយុហ្គាល់​ស្មើ​ទុយណេស៊ី​៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី