• 2014-11-14 15:53:18
  • បាល់ទាត់

Moyes ​ថា​ Sir Alex ​ជា​អ្នក​ឱ្យ​មក​ដឹក​នាំ​ Real Sociedad

  • 2014-11-14 15:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក David Moyes ​បាន​អះអាង​ថា​ការ​មក​ដឹកនាំ​ក្រុម Real Sociedad ​នៅ​អេស្ប៉ាញ​នេះ​គឺ​ជា​ការ​ឱ្យ​យោបល់​របស់​លោក Sir Alex Fugerson ហើយ​រូប​លោក​ផ្ទាល់​ក៏​ព្រម​ទទួល​យក​ការ​ណែនាំ​នេះ​ជា​លើក​ទី​ពីរ​ដែរ។

 

 

ការ​បង្ហាញ​ខ្លួន​ជា​អ្នក​ចាត់ការ​ថ្ងៃ​ដំបូង​នៅ​ Real Sociedad ​បុរស​វ័យ​៥១​ឆ្នាំ​រូប​នេះ​បាន​ទម្លាយ​មូលហេតុ​ដែល​លោក​ជ្រើសរើស​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​ប្រទេស​អេស្ប៉ាញ​នេះ​ថា៖ “ខ្ញុំ​បាន​ទូរសព្ទ​ទៅ​លោក Sir Alex ​មុន​ពេល​ខ្ញុំ​ចាប់​អាជីព​នេះ​វិញ​ហើយ​លោក​ក៏​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា​មាន​ឱកាស​ជា​ច្រើន​កំពុង​រង់ចាំ​ខ្ញុំ​ចាប់​យក ហើយ​ក្លិប Real Sociedad ​នេះ​ជា​ឱកាស​ល្អ​បំផុត។ គាត់​បាន​បន្ថែម​ទៀត​ថា​មាន​តែ​អ្នក​ចាត់​ការ​ពីរ​បី​នាក់​ទេ​ដែល​មាន​ឱកាស​ច្រើន​ដូច​ខ្ញុំ​នេះ”។

 

 

 

 

អតីត​អ្នក​ចាត់​ការ​ក្រុម Manchester United ​រូប​នេះ​បាន​សន្យា​ជា​មួយ​អ្នក​គាំទ្រ Real Sociedad ​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​ពេល​នេះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​​ឯង​ណាស់។ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ជួយ​ក្រុម​ឱ្យ​ទទួល​ជោគជ័យ​ទៅ​ថ្ងៃ​ខាង​មុខ”។

 

  នៅ​ចាំ​បាន​ថា​ លោក David Moyes ​កាល​ដែល​បាន​មក​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​លើក​មុន​នោះ​ក៏​ជា​ការ​ឱ្យ​ដំបូន្មាន​របស់​លោក Sir Alex ​ដែរ។ ហើយ​ទោះ​ជា​ការ​ដឹក​នាំ​ Man Utd ​មួយ​រដូវ​កាល​មិន​បាន​ជោគជ័យ​ឬ​ត្រូវ​ប្រធាន​ក្លិប​បណ្ដេញ​ចេញ​នោះ​ ក៏​លោក Sir Alex ​បាន​និយាយ​ដែរ​ថា​ក្លិប​មិន​បាន​ឱ្យ​ពេល​វេលា​ទៅ​អ្នក​ចាត់​ការ​សញ្ជាតិ​ស្កុតឡែន​នេះ​គ្រប់​គ្រាន់៕

  ​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖dailymail

មតិយោបល់