• 2018-05-05 02:06:28
  • បាល់ទាត់

ពាន​ U16 នារី​ល្ងាច​នេះ​មាន​ពីរ​គូ​ប្រកួត​ ខណៈ​កម្ពុជា​អស់​ឱកាស​ក្រោយ​ចាញ់​ម្សិល​មិញ

  • 2018-05-05 02:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​បាល់ទាត់​នារី​កម្ពុជា​ក្រោម​អាយុ ១៦ ឆ្នាំ​បាន​អស់​ឱកាស​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​​ហើយ ក្រោយ​ចាញ់​ក្រុម​បាល់ទាត់​​នារី​ក្រោម​អាយុ ១៦ ឆ្នាំ​ឥណ្ឌូណេស៊ី ២-០ កាល​ពី​ម្សិល​មិញ។ ដោយ​ឡែក​ល្ងាច​នេះ​នៅ​មាន​ពីរ​គូ​ប្រកួត​​​ ដោយ ហ្វីលីពីន ប៉ះ​ សិង្ហបុរី និង​មីយ៉ាន់ម៉ា ជួប ម៉ាឡេស៊ី នៅ​ពាន AFF U16 GIRLS' CHAMPIONSHIP 2018 ។

U16 នារី​កម្ពុជា (រូប​ថត ៖ FFC)

​U16 នារី​កម្ពុជា​ស្ថិត​នៅ​ពូល B ជា​មួយ​ក្រុម U16 ថៃ ​U16 ឥណ្ឌូណេស៊ី និង​ U16 ឡាវ។ ឆ្លង​កាត់​ការ​ប្រកួត​ពីរ​លើក​កន្លង​មក​គឺ​ចាញ់​ទាំង​អស់​​មាន​០​ពិន្ទុ ស្រប​ពេល​ថៃ​មាន ៦ ពិន្ទុ​ពេញ​ឡាវ មាន ៣ ពិន្ទុ និង​ឥណ្ឌូណេស៊ី​មាន ៣ ពិន្ទុ។ ដូច្នេះ​កម្ពុជា​បាន​ធ្លាក់​ចេញ​ពី​ពាន​ខាង​លើ​នេះ​ហើយ បើ​ទោះ​នៅ​សល់ ១​ប្រកួត​ក្នុង​ដៃ​​ ដែល​ត្រូវ​ប៉ះ​​ថៃ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨។

​សម្រាប់​ល្ងាច​នេះ​មាន​ពីរ​ដែល​មក​ពី​ពូល A គឺ​ក្រុម​ U16 ហ្វីលីពីន ប៉ះ​ U16 សិង្ហបុរី ម៉ោង ៤:០០ នាទី​ល្ងាច​ និង​ក្រុម​ U16 ​មីយ៉ាន់ម៉ា ជួប U16 ម៉ាឡេស៊ី ម៉ោង ៤:០០ នាទី​ដូច​គ្នា ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី