• 2018-02-13 13:50:52
  • បាល់ទាត់

បន្ទាប់​ពី Ronaldo បង្ហាញ​ក្ដី​សង្ឃឹម​ពេល​ប៉ះ​ជាមួយ PSG ឥឡូវ​ដល់​វេន​ Kroos វិញម្ដង

  • 2018-02-13 13:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ដែល​ជា​ទូត​សុឆន្ទៈរបស់ CLEAR ទើប​តែ​បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ខ្លួន​ក្នុង​ការ​ប៉ះ PSG។ ចំណែកឯខ្សែ​បម្រើ​អាល្លឺម៉ង់ Toni Kroos វិញ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​ថា ខ្លួន​មាន​សុទិដ្ឋិនិយម​ក្នុង​ពេល​ប៉ះ​ជាមួយ PSG ក្នុង​ជំនួប​ជើង​ទី ១ Champions League នៅ​ថ្ងៃ​ស្អែក​នេះ។

ពេល​សួរ​ថា សង្ឃឹម​ខ្ពស់​ឬ​ទេ ​ជំនួប Real Madrid-PSG ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ខ្សែ​បម្រើ Kroos បាន​និយាយ​ថា៖ "កាល​ពី Champions League រដូវ​កាល​មុន យើង​ប៉ះ​សុទ្ធ​ជាមួយ​ក្រុម​ខ្លាំងៗ​ដូច​ជា Bayern Munich, Atletico Madrid មុន​នឹង​ជួប​ជាមួយ Juventus នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ទោះ​ជា​បែប​នេះ​ក្ដី យើង​ប្រឹង​ប្រែង​ទាល់​តែ​ឈ្នះ​ក្លាយ​ជា​ជើង​ឯក​ពាន​ហ្នឹង​២ ឆ្នាំ​ជាប់​គ្នា"។

Kroos បាន​សារភាព​ថា ជំនួប​ជាមួយ PSG នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ប៉ុន្តែ​កីឡាករ​អាល្លឺម៉ង់​បាន​ថ្លែង​ក្នុង​ក្ដី​សង្ឃឹម​ទៀត​ថា៖ "ខ្ញុំ​ទន្ទឹង​រង់​ចាំ​ក្នុង​ការ​លេង​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​ជើង​នេះ។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​យើង​អាច​នឹង​ឈ្នះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Real Madrid នឹង​បើក​ទ្វារ​ស្វាគមន៍​ក្លឹប​ PSG ក្នុង​ការ​ប្រកួត​ជើង​ទី ១ Champions League នៅ​យប់​ថ្ងៃ​ទី ១៤ កុម្ភៈ​ខាង​មុខ៕​

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី