- 2018-02-13 01:51:40
- បាល់ទាត់
លេងបាន៣នាទី Sturridge របួសត្រូវសម្រាក២សប្ដាហ៍
- 2018-02-13 01:51:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងបាន៣នាទី Sturridge របួសត្រូវសម្រាក២សប្ដាហ៍
ចន្លោះមិនឃើញ
Daniel Sturridge បានប្ដូរចេញវិញភ្លាមៗក្រោយលេងជាកីឡាករជម្រើសដំបូងបាន៣នាទីប៉ុណ្ណោះនៅលើទីលានក្នុងការប្រកួតទល់ Chelsea យប់មិញ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសទើបតែលេងជាជម្រើសដំបូងលើកទីមួយឲ្យ West Bromwich តែបានរងរបួសក្រោយប្រជែងគ្នាជាមួយកីឡាករ Cesar Azpilicueta។ អ្នកចាត់ការទូទៅ Alan Pardew ឲ្យដឹងថា Sturridge មានបញ្ហាសរសៃពួរហើយអាចអវត្តមាន២សប្ដាហ៍។
តារាស្បែកខ្មៅជំនាញជើងឆ្វេងត្រូវក្រុមរហស្សនាមថា Baggies ខ្ចីជើងពី Liverpool កាលពីខែមុនដើម្បីមានឱកាសលេងជម្រើសដំបូង។ Sturridge លេងប្រកួតទីមួយឲ្យ West Brom កាលប៉ះ Manchester City ដោយប្ដូរចូលនាទី៧៨ ហើយប្រកួតទីពីរប៉ះ Southampton ប្ដូរចូលនាទី ៦២៕