• 2018-02-12 12:41:21
  • បាល់ទាត់

សុខ​ៗ Sanchez ស្រាប់​តែ​ទម្លាយ​ពី​ទុក្ខ​លំបាក​ កីឡាករ​បាល់​ទាត់​អាជីពដែល​មនុស្ស​ភាគ​ច្រើន​​នឹក​មិន​ឃើញ

  • 2018-02-12 12:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ Alexis Sanchez បាន​បង្ហើប​ពី​ទុក្ខ​លំបាក​មួយ​ចំនួន​ក្នុង​ការ​លេង​ជា​កីឡាករ​បាល់ទាត់​អាជីព។

កីឡាករ​ស៊ីលី​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Sky Sports ថា៖ "ពិត​ណាស់​ ដែល​ថា​ បាល់ទាត់​អាច​ផ្ដល់​មក​ឲ្យ​ពួក​យើង​នូវ​ជីវិត​មួយ​ដ៏​ឡូយ​ឆាយ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ឃើញ​ពី​ការ​ប្រឹង​ប្រែង​របស់​ពួក​យើង​នៅ​ពី​ក្រោយ​ឆាក​នោះ​ឡើយ"។

Sanchez បាន​គូស​បញ្ជាក់​ទៀត​ថា៖ "ការ​ប្រឹង​ប្រែង​នៅ​ខាង​ក្រោយ​ឆាក​នោះ អាច​ស្ថិត​ក្រោម​រូប​ភាព​ដូច​ជា មិន​បាន​ឧស្សាហ៍​នៅ​ជុំ​គ្នា​ជាមួយ​ក្រុម​គ្រួសារ ឬ​ក៏​មិន​បាន​ចូល​រួម​ខួប​កំណើត​របស់​អ្នក​ម្ដាយ​ជា​ដើម។ កន្លង​មក មាន​កីឡាករ​ច្រើន​ណាស់ ហ្វឹក​ហាត់ និង​ផ្ដោត​អារម្មណ៍​ខ្លាំង​ពេក រហូត​ដល់​ភ្លេច​ថ្ងៃ​កូន​របស់​ខ្លួន​កើត"។

ខ្សែ​ប្រយុទ្ធ​បិសាច​ក្រហម​រូប​នេះ បាន​បន្ត៖ "កីឡាករ​ខ្លះ​ថែម​ទាំង​យំ​ទៀត​ផង​ ពេល​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ ពី​ព្រោះ​ពួក​គេ​ចង់​ឈ្នះ​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា មិន​មាន​មនុស្ស​ជា​ច្រើន​ទេ ដែល​មើល​ឃើញ​ពី​ទុក្ខ​លំបាក​ទាំង​អស់​នេះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​បណ្ដា​លីគ​ធំៗ​នៅ​អឺរ៉ុប ជា​ពិសេស​នៅ​ Premier League កីឡាករ​មាន​ប្រាក់​ឈ្នួល​ច្រើនៗ​ណាស់។ តួ​យ៉ាង Sanchez ខ្លួន​ឯង​ផ្ទាល់ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា មាន​ប្រាក់​នឿយហត់​ដល់​ទៅ ៤០ ម៊ឺន​ផោន (ជាង​ ៥៥ម៊ឺន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​សប្ដាហ៍ នៅ​ក្លឹប Manchester United៕

ប្រភព៖ Sky Sports | 90min អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី