- 2018-02-08 11:15:05
- បាល់ទាត់
តាមការទស្សន៍ទាយរបស់ Rooney ពីរក្រុមនេះនឹងមិនបញ្ចប់ក្នុងតំណែង Top 4 នៅ PL ឡើយ!
- 2018-02-08 11:15:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមការទស្សន៍ទាយរបស់ Rooney ពីរក្រុមនេះនឹងមិនបញ្ចប់ក្នុងតំណែង Top 4 នៅ PL ឡើយ!
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney ក្នុងថ្ងៃនេះ បានទាយថា Manchester City, Manchester United, Liverpool និង Chelsea នឹងបញ្ចប់រដូវកាលខ្លួនក្នុងតំណែង Top4 ក្នុងលីគកំពូលអង់គ្លេសនារដូវកាលនេះ។ បើតាមការទស្សន៍ទាយ Rooney ការណ៍នេះបានន័យថា ក្លឹប Tottenham Hotspur និង Arsenal នឹងនៅក្រៅតំណែងកំពូលទាំង ៤នេះ។
កីឡាករអង់គ្លេសបានថ្លែងទៅ Sky Sports ថា៖ "ខ្ញុំគិតថា Chelsea ជាក្រុមល្អ។ បើទោះជាក្លឹបហាក់មានបញ្ហាក៏ដោយក្នុងពេលនេះ តែបើតាមគំនិតខ្ញុំ លោក Antonio Conte នឹងដោះស្រាយរឿងនេះបាន ក្នុងពេលដ៏ឆាប់ខាងមុខ ហើយនឹងជួយក្លឹបឲ្យបញ្ចប់ក្នុងតំណែង Top 4"។
ខ្សែប្រយុទ្ធ Rooney បានបន្ត៖ "ក្លឹប Manchester ទាំងពីរប្រាកដណាស់នឹងស្ថិតក្នុងចំណោមតំណែងកំពូលទាំង ៤ នៅពេលចប់រដូវកាលនេះ។ ក្លឹប Spurs ត្រូវតាមយ៉ាងប្រកៀកប្រកិតជាមួយ Liverpool។ ដូច្នេះ បើតាមការទស្សន៍ទាយរបស់ខ្ញុំ Chelsea, Manchester City, Liverpool និង Manchester United នឹងបញ្ចប់រដូវកាលខ្លួនក្នុងតំណែង Top 4 នារដូវកាលនេះ"។
នៅតែ ១២ប្រកួតប៉ុណ្ណោះ លីគកំពូលអង់គ្លេសនឹងបញ្ចប់ហើយក្នុងរដូវកាល ២០១៧/១៨នេះ។ បច្ចុប្បន្នក្លឹប Manchester City កំពុងកាងកំពូលតារាងជាមួយនឹងពិន្ទុចំនួន ៦៩ តាមពីក្រោយដោយក្លឹបបិសាចក្រហមដែលមាន ៥៦ពិន្ទុ។ Liverpool កំពុងឈរលេខ ៣ មាន ៥១ ពិន្ទុ ខណៈ Chelsea មានតិចជាង ១ពិន្ទុ ឈរលេខ ៤។ ដោយឡែក Spurs (៤៩ពិន្ទុ) កំពុងឈរចំណាត់ថ្នាក់ទី ៥ ឯ Arsenal វិញមាន ៤៥ពិន្ទុ ឈរលេខ ៦៕