
- 2018-02-06 03:34:18
- បាល់ទាត់
Ronaldo និង Neymar ថ្ងៃ Birthday ដូចគ្នា តែការរៀបចំពិធីខុសគ្នាដូចមេឃនិងដី
- 2018-02-06 03:34:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo និង Neymar ថ្ងៃ Birthday ដូចគ្នា តែការរៀបចំពិធីខុសគ្នាដូចមេឃនិងដី
ចន្លោះមិនឃើញ
គ្រប់គ្នាប្រហែលជាដឹងហើយថា Cristiano Ronaldo និង Neymar កើតនៅថ្ងៃខែ តែមួយ ពោលពួកគេកើតនៅថ្ងៃទី ៥ ខែ កុម្ភៈដូចគ្នា។ កាលពីម្សិលមិញ ពួកគេបានអបអរថ្ងៃកំណើតរៀងខ្លួន តែអ្វីគួរឲ្យអារម្មណ៍ Neymar បានរៀបចំពិធីអធិកអធមខ្លាំង តែ Ronaldo បែរជាធ្វើធម្មតាទៅវិញ។
ក្នុងទីក្រុងប៉ារីសថ្ងៃឈានចូលវ័យ២៦ឆ្នាំ Neymar បានអញ្ជើញភ្ញៀវជាង២០០នាក់ ក្នុងនោះ៥០នាក់បានហៅពីប្រទេសប្រេស៊ីលមក ដោយគេចេញថ្លៃស្នាក់នៅទៀតអស់។ សម្រាប់ភ្ញៀវពិសេសៗគេឃើញ Neymar បានអញ្ជើញវីរបុរសបាល់ទាត់ប្រេស៊ីល Ronaldo កីឡាករប្រណាំង F1 Lewis Hamilton និងប្រធានក្លឹប PSG លោក Nasser Al-Khelaifi ។
ក្នុងពិធីគេក៏បានឃើញមិត្តរួមក្រុម PSG ជាច្រើនចូលរួមមានដូចជា Kylian Mbappe, Dani Alves, Marco Verratti, Angel Di Maria និង Thiago Silva ជាដើម។ ងាកទៅមើល Cristiano Ronaldo វិញត្បិតតែជាថ្ងៃពិសេសរបស់ខ្លួនឈានចូលវ័៣៣ឆ្នាំ តែតារាឆ្នើមដែលជាទូតសុឆន្ទៈរបស់ CLEAR មិនបានរៀបចំអ្វីធំដុំទេ គ្រាន់តែបង្ហោះរូបកាន់នំ អរគុណដល់អ្នកគាំទ្រដែលបានជូនពរគេ និងញ៉ាំអីខាងក្រៅជាមួយមិត្តស្រីបន្តិចបន្តួចប៉ុណ្ណោះ៕
ទិដ្ឋភាពជប់លៀងរបស់ Neymar
ថ្ងៃកំណើត Ronaldo