• 2018-02-02 13:41:01
  • បាល់ទាត់

នរណាខ្លះជំនាញស៊ុតចូលទីជើងឆ្វេង ក្នុងចំណោមTop Scorers ទាំង ៧​នេះ​​របស់ PL?

  • 2018-02-02 13:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ មាន​កីឡាករ​ចំនួន ៧​រូប​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទាំង ៥​ក្នុង​ការ​ស៊ុត​ចូល​ច្រើន​ជាង​គេ​នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស។ ក្នុង​ន័យ​ចង់​ស្វាគមន៍​ការ​វិល​ត្រលប់​របស់​បាល់ទាត់ Premier League នៅ​ថ្ងៃ​ស្អែក​ អត្ថបទ​មួយ​នេះ​នឹងពិនិត្យមើលថាតើកីឡាករណា​ក្នុងចំណោមខ្សែប្រយុទ្ធទាំង ៧នេះ ដែលស៊ុតចូលទីប្រើជើងឆ្វេង ច្រើនជាងជើង​ស្ដាំ បើគិតពីគ្រាប់សរុបរបស់ខ្លួនក្នុងលីគនារដូវកាលនេះ។​

មុននឹងស្រាយចម្ងល់នេះ តោះមកដឹងពី​ប្រភេទ​គ្រាប់​ដែល​ខ្សែ​ប្រយុទ្ធ​ទាំង​នោះ​ស៊ុត ដោយ​ពិនិត្យ​លើ​ការ​ប្រើ​ជើង និង​ក្បាល​របស់​ពួក​គេ មាន​ដូច​ត​ទៅ៖

៥.Jamie Vardy៖ ស៊ុត​ចូល ១១គ្រាប់ ក្នុង​នោះ​ប្រើ​ជើង​ស្ដាំ ៨គ្រាប់ ឆ្វេង ១ គ្រាប់ និង​តែត ២គ្រាប់។

៥.Roberto Firmino៖ ស៊ុត​ចូល ១១គ្រាប់ ក្នុង​នោះ​ប្រើ​ជើង​ស្ដាំ ៧គ្រាប់ ឆ្វេង ១ គ្រាប់ និង​តែត ៣គ្រាប់។

៥.Romelu Lukaku៖ ស៊ុត​ចូល ១១គ្រាប់ ក្នុង​នោះ​ប្រើ​ជើង​ស្ដាំ ២គ្រាប់ ឆ្វេង ៦ គ្រាប់ និង​តែត ៣គ្រាប់។

៤.Raheem Sterling៖ ស៊ុត​ចូល ១៤គ្រាប់ ក្នុង​នោះ​ប្រើ​ជើង​ស្ដាំ ១០គ្រាប់ ឆ្វេង ៤ គ្រាប់ និង​តែត ០គ្រាប់។

៣.Sergio Aguero៖ ស៊ុត​ចូល ១៧គ្រាប់ ក្នុង​នោះ​ប្រើ​ជើង​ស្ដាំ ១១គ្រាប់ ឆ្វេង ១ គ្រាប់ និង​តែត ៥គ្រាប់។

២.Mohamed Salah៖ ស៊ុត​ចូល ១៩គ្រាប់ ក្នុង​នោះ​ប្រើ​ជើង​ស្ដាំ ២គ្រាប់ ឆ្វេង ១៦ គ្រាប់ និង​តែត ១គ្រាប់។

១.Harry Kane៖ ស៊ុត​ចូល ២១គ្រាប់ ក្នុង​នោះ​ប្រើ​ជើង​ស្ដាំ ៨គ្រាប់ ឆ្វេង ៩ គ្រាប់ និង​តែត ៥គ្រាប់។

តាម​ស្ថិតិ​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ក្នុង​ចំណោម​ Top Scorers របស់ Premier League ទាំង ៧​រូប​ខាង​លើ មាន​កីឡាករ​បី​រូប ដែល​ស៊ុត​ចូល​ទី​ប្រើ​ជើង​ឆ្វេង ច្រើន​ជាង​ជើង​ស្ដាំ (ក្នុង​ចំណោម​គ្រាប់​បាល់​សរុប​របស់​ខ្លួន) ក្នុង​នោះ​មាន ខ្សែ​ប្រយុទ្ធ Lukaku, Salah និងKane៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់