• 2018-02-02 06:52:54
  • បាល់ទាត់

ពាន​រង្វាន់​ថ្មី​មួយ​នៅ​ខេត្ត​ក្រចេះ ​ក្រុម​ចូលរួម​ប្រើ Logo ​តំណាង​អត្តសញ្ញាណ​ខេត្ត

  • 2018-02-02 06:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​បាល់ទាត់ The River Sport ​បាន​បង្កើត​ពាន​រង្វាន់​មួយ​ដែល​មាន​ក្រុម​ចូលរួម​៩​ក្រុម ​ប្រើ​រូប​មន្ដ​ដូច​លីគ​កំពូល​កម្ពុជា ​ហើយ​ក្រុម​ដែល​ចូលរួម​ទាំង​អស់​ប្រើ Logo ​តំណាង​ឲ្យ​អត្តសញ្ញាណ​ខេត្ត​ក្រចេះ។

ប្រជុំ

ការប្រកួត​នឹង​ប្រើ​តាម​រូបមន្ត​ ជុំទី១ គិត​ពិន្ទុ​រក​ក្រុម​លំដាប់​កំពូល ​៤​ក្រុម ​បន្ទាប់​មក​វគ្គ​ Play off ​ទី​១​ ក្រុម​លេខ​៤ ​ជួប​ក្រុម​លេខ​៣ ​និង ​វគ្គ​ Play off ​ទី​២ ​ក្រុម​ឈ្នះ ​(play off 1) ​ជួប​ក្រុម​លេខ ​២។ ​ក្រុម​ឈ្នះ​ (Play off2) ​ជួប​ក្រុម​កំពូល​តារាង​ទី​១ ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ​ដោយ​ឡែក​ក្រុម​ចាញ់​ក្នុង​វគ្គ​ Play off ​ទាំង​ពីរ​ នឹង​ដណ្តើម​យក​លេខ​៣។

លោក គង់ មេត្តា ដែល​ជា​ម្ចាស់​ទីលាន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ លោក​រៀប​ចំ​ពាន​រង្វាន់​ THE RIVER CHAMPION LEAGUE នេះ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ចូល​រួម​ចំណែក​បំផុស​វិស័យ​កីឡា​ក្នុង​ខេត្ត​ជា​ពិសេស ​ដើម្បី​ឲ្យ​យុវជន​ជៀស​ឆ្ងាយ​ពី​អំពើ​អ​បាយ​មុខ​នានា ​និង​បង្កើត​ចំណង​មិត្ត​ភាព​រវាង​ក្រុម​ស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​ក្នុងខេត្ត។ មួយ​វិញ​ទៀត​លោក​ចង់​ផ្សព្វផ្សាយ​សក្តានុពល​ទន្លេមេគង្គ ខេត្ត​ក្រចេះ ដែល​ជា​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​ក្នុង​ប្រទេស ជា​ពិសេស​សត្វផ្សោត​មេគង្គ។

ច្បាប់ល្បែង

គ្រប់​ក្រុម​ទាំងអស់​មាន​សិទ្ធ​ដាក់​ពាក្យ​ចូល​រួម​ក្នុង​ការ​ប្រកួត​ដោយ​កំណត់​យក​កីឡាករ​ចំនួន​១៧​នាក់។ ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០៣ ​ខែ​កុម្ភះ ​ឆ្នាំ​២០១៨ ​រហូត​ដល់​សប្តាហ៍​ទី​១ ​ខែ​មេសា ​មុន​ចូល​ឆ្នាំ​ខ្មែរ​។ ក្រុម​ទាំង​៩​រួម​មាន៖

១.ក្រុមបាល់ទាត់ ទន្លេមេគង្គក្រចេះ
២.ក្រុមបាល់ទាត់ The River (រំពេរស)
៣.ក្រុមបាល់ទាត់ ស្រលាញ់សន្តិភាព
៤.ក្រុមបាល់ទាត់ យុវជនបរិស្ថាន
៥.ក្រុមបាល់ទាត់រការកណ្តាលស្រីមុំ
៦.ក្រុមបាល់ទាត់ សសយកខេត្ត
៧.ក្រុមបាល់ទាត់វ័យចំណាស់ខេត្ត
៨.ក្រុមបាល់ទាត់ យូអ៊ីម
៩.ក្រុមបាល់ទាត់ Winsport

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី