• 2018-01-05 01:58:02
  • បាល់ទាត់

ឃួន​ ឡាប៊ូរ៉ាវី​ បង្កើត​កំណត់​ត្រា​ឈ្នះ​ស្បែក​ជើង​មាស​ Hun Sen Cup ដល់​៤​ដង​

  • 2018-01-05 01:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​​ចាស់​វស្សា​របស់​បឹងកេត​​ ឃួន ឡាប៊ូរ៉ាវី​ ​បាន​បង្កើន​កំណត់​ត្រា​ឈ្នះ​ស្បែក​ជើង​មាស​​​រហូត​​៤​​ដង​ក្នុង​នាម​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ពាន​រង្វាន់​ Hun Sen Cup បើ​គិត​ចាប់​តាំង​ពី​ពាន​នេះ​បាន​បង្កើត​ឡើង​ឆ្នាំ​២០០៧។

ឃួន​ ឡាប៊ូរ៉ាវី​ បាន​ឈ្នះ​ស្បែក​ជើង​មាស​​២​​លើក​​ជាប់​គ្នា​​​នៅ​ពេល​​​លេង​ឲ្យ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​​ឆ្នាំ​​២០១១​រក​បាន​២២​គ្រាប់​ និង​២០១២​រក​បាន​២២​គ្រាប់​ទៀត​ ព្រម​ទាំង​​ឈ្នះ​២​ដង​ទៀត​នៅ​ពេល​​លេង​នៅ​ក្លឹប​បឹងកេត​​គឺ​ឆ្នាំ​២០១៤​​រក​បាន​១២​គ្រាប់​ និង​ឆ្នាំ​២០១៧​នេះ​រក​​បាន​​១៦​គ្រាប់​ដែល​នឹង​ទទួល​នា​ពេល​ខាង​មុខ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​មួយ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ ​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ដែល​ឈ្នះ​ស្បែក​ជើង​មាស​​ច្រើន​ជាង​គេ​បំផុត​​ក្នុង​ពាន​រង្វាន់​មួយ​នេះ ដូច្នេះ​ពិបាក​នឹង​​រក​កីឡា​ណាផ្សេង​ទៀត​បំបែក​កំណត់​ត្រា​នេះ​ណាស់។

ម្ចាស់​ស្បែក​ជើង​មាស​ Hun Sen Cup ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៧

  • ២០០៧៖ ហុក សុជីវ័ន្ត​ លេង​ក្រុម​ភ្នំពេញ​ក្រោន​ (មិន​ច្បាស់​គ្រាប់)

  • ២០០៨៖ សុខ ចាន់រិទ្ធិ​ លេង​ក្រុម​ Spart FC រក​បាន​១២​គ្រាប់​

  • ២០០៩៖ គួច សុកុម្ភៈ​ លេង​ក្រុម​ខេមរ៉ា​កីឡា​ ​រក​បាន​២១​គ្រាប់​

  • ២០១០៖ គួច សុកុម្ភៈ​ និង​ ស្រី វាសនា​ ​លេង​ខេមរ៉ាកីឡា​ និង​ភ្នំពេញ​ក្រោន​ រក​បាន​២០​គ្រាប់​ដូច​គ្នា​

  • ២០១១៖ ឃួន​ ឡាប៊ូរ៉ាវី​ លេង​ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង​ រក​បាន​២២​គ្រាប់​

  • ២០១២៖ ឃួន​ ឡាប៊ូរ៉ាវី​ លេង​ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង​ រក​បាន​២២​គ្រាប់​

  • ២០១៣៖ ចាន់ វឌ្ឍនាកា​ លេង​ក្រុម​បឹងកេត​ រក​បាន​១១​គ្រាប់​

  • ២០១៤៖ ឃួន​ ឡាប៊ូរ៉ាវី​ លេង​​ក្រុម​បឹងកេង​ រក​បាន​១២​គ្រាប់​

  • ២០១៥៖ ប្រាក់ មុន្នីឧត្តម​ លេង​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ រក​បាន​២៤​គ្រាប់​

  • ២០១៦៖ ស៊ួង វីរៈ​ លេង​ក្រុម​​ខេមបូឌាថាយហ្គឺរ​ រក​បាន​២៥​គ្រាប់​

  • ២០១៧៖ ឃួន​ ឡាប៊ូរ៉ាវី លេង​ក្រុម​បឹងកេតត​ រក​បាន​១៦​គ្រាប់​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី