- 2024-01-22 08:48:29
- កីឡាផ្សេងៗ
KK Running Club៖ យើងរួមគ្នារត់បែបសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារ និងសំណូមពរមហាជនបរិច្ចាគ
- 2024-01-22 08:48:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
KK Running Club៖ យើងរួមគ្នារត់បែបសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារ និងសំណូមពរមហាជនបរិច្ចាគ
ចន្លោះមិនឃើញ
តំណាងក្រុម KK Running Club មួយរូបថាសកម្មភាពរត់បែបសប្បុរសធម៌របស់សមាជិកក្រុមទាំង ១៦៦នាក់នេះធ្វើឡើងដើម្បីរៃអង្គាសថវិកាជួយសម្រាលបន្ទុកដល់ មន្ទីរពេទ្យកុមារអង្គរ ដើម្បីស្នាមញញឹមកុមារដែលមកសម្រាកព្យាបាល។
ឯកឧត្ដម បួនហ៊ីង សុធីយ៉ា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នេះក្រុមរត់ប្រណាំង KK Running Club នឹងចូលរួមរត់ចម្ងាយឆ្ងាយ Ultra Trail Angkor នៅខេត្តសៀមរាប។ គោលបំណងធំនៃការចូលរួមគឺដើម្បីរៃអង្គាសថវិកាឲ្យបាន ៨,០០០ដុល្លារជួយដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីសម្រាលបន្ទុកមួយចំនួនក្នុងការព្យាបាលកុមារគ្មានលទ្ធភាពដែលមកទីនោះ។
មន្ទីរពេទ្យកុមារអង្គរព្យាបាលកុមារដោយមិនគិតប្រាក់ ខណៈការជួយឧបត្ថម្ភក៏មិនសូវមាន ដូច្នេះហើយទើបក្រុម KK Running Club ព្យាយាមកៀរគរដល់សមាជិក និងមហាជនឲ្យចូលរួមទាំងអស់គ្នា។ ឯកឧត្ដមសំណូមពរដល់មហាជនទាំងអស់គ្នាចូលរួមជួយសង្គមគ្រប់រូបភាពតាមដែលអាចធ្វើទៅបាន ដូចជាការបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនេះជាដើមដើម្បីបង្កើតស្នាមញញឹមដល់ពួកគេ ព្រោះថវិការបស់សប្បុរសជននានាបានជួយដល់ការចំណាយព្យាបាលរបស់មន្ទីរពេទ្យដែលមន្ទីរពេទ្យផ្ទាល់ព្យាបាលកុមារគ្រប់ទិសទីដោយមិនយកថវិកានោះទេ។
ឯកឧត្ដម បួនហ៊ីង សុធីយ៉ា ដែលជាអ្នកចូលចិត្តកីឡា និងជាថ្នាក់ដឹកនាំរបស់តេក្វាន់ដូ ITF ខាងលើនេះទទួលស្វាគមន៍ជានិច្ចចំពោះមហាជនដែលចង់ចូលរួមរត់ប្រណាំង Ultra Trail Angkor និងមានបំណងចង់បរិច្ចាគថវិកាមិនថា តិច ឬច្រើនក្ដី គឺអាច SCAN QR ដែលមានស្រាប់នេះផ្ទាល់ទៅគណនេយ្យរបស់មន្ទីរពេទ្យកុមារអង្គរបាន ឬទំនាក់ទំនងទៅកាន់ហ្វេសបុកផេក KK Running Club។
ព្រឹត្តិការណ៍រត់ប្រណាំង Ultra Trail Angkor 2024 នេះនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ក្នុងខេត្តសៀមរាប។ វិញ្ញាសាសរុបរួមមាន៦ ទី១ ចម្ងាយ ៨ Km ទី២ ចម្ងាយ ១៨ Km ទី៣ ចម្ងាយ ៣២ Km ទី៤ ចម្ងាយ ៤២ Km ទី៥ ចម្ងាយ ៦៤ Km ទី៦ ចម្ងាយ ១០០Km៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB