
- 2023-12-07 04:59:18
- កីឡាផ្សេងៗ
អគ្គលេខាធិការកីឡាគ្រិកឃីតថ្មី៖ បង្ហាញផែនការសំខាន់ៗដឹកនាំកីឡាមួយនេះឆ្ពោះទៅរកភាពជោគជ័យបន្ថែម
- 2023-12-07 04:59:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាធិការកីឡាគ្រិកឃីតថ្មី៖ បង្ហាញផែនការសំខាន់ៗដឹកនាំកីឡាមួយនេះឆ្ពោះទៅរកភាពជោគជ័យបន្ថែម
ចន្លោះមិនឃើញ
លោក នូ សុផល អគ្គលេខាធិការថ្មីនៃសហព័ន្ធកីឡាគ្រិកឃីកកម្ពុជា មានការប្ដេជ្ញាចិត្តថានឹងរួមចំណែកធ្វើឲ្យកីឡាមួយនេះទទួលបានភាពជោគជ័យបន្ថែមទៀត ខណៈកិច្ចការចម្បងដែលត្រូវធ្វើគឺពង្រឹងសាមគ្គីភាព និងអនុវត្តន៍ឲ្យខ្ជាប់ខ្ជួននូវដែលថ្នាក់ដឹកនាំដាក់មក។
អគ្គលេខាធិការថ្មីរបស់គ្រិកឃីកខាងលើនេះបានឲ្យដឹងថា តំណែងជាអគ្គលេខាធិការសហព័ន្ធនេះគឺថ្មីសម្រាប់លោកផ្ទាល់ ប៉ុន្តែលើកិច្ចការកីឡាផ្សេងៗទៀតមិនជាថ្មីប៉ុន្មានទេ ដោយសារតែពីមុនក៏ជាគណៈកម្មការមួយរូបដែរនៅស៊ីហ្គេម ២០២៣ ដែលទើបបញ្ចប់ទៅនេះ។
លោក នូ សុផល បានលើកឡើងពីផែនការសកម្មភាពមួយចំនួនផងដែរចំពោះកីឡាគ្រិកឃីតនេះ ដូចជាពង្រឹងសាមគ្គីភាពគ្នានៅក្នុងសហព័ន្ធ ព្រោះបើមិនមានសាមគ្គីភាពគ្នាល្អទេគឺមិនមានការរីកចម្រើន ឬអភិវឌ្ឍន៍ទៅលឿននោះឡើយ។ ពង្រឹង និងអនុវត្តន៍តាមផែនការថ្នាក់ដឹកនាំក្រសួងអប់រំ គណៈកម្មាធិការជាតិអូឡាំពិកឲ្យបានខ្ជាប់ខ្ជួនល្អ។
បន្ថែមពីនេះទៅទៀតគឺពង្រឹង និងរក្សាទំនាក់ទំនងល្អជាមួយបណ្ដាសហព័ន្ធជាតិផ្សេងៗ ស្ថាប័នកីឡាជាតិ និងអន្តរជាតិបន្ថែមទៀត។ មួយវិញទៀតក៏នឹងត្រូវជំរុញលើការហ្វឹកហាត់ និងផ្សព្វផ្សាយកីឡាមួយនេះឲ្យមានការផុលផុសបន្ថែមទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាគ្រិកឃីកកម្ពុជា ព្រឹកមិញនេះបានធ្វើមហាសន្និបាតវិសាមញ្ញនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រកាសនូវអគ្គលេខាធិការសហព័ន្ធថ្មី។ លោក នូ សុផល ត្រូវបានជ្រើសរើសឲ្យក្លាយជាអគ្គលេខាធិការថ្មីជំនួសលោក ញឹម សោភ័ណ្ធ ដោយសុំលាលែងព្រោះជាប់រវល់។ ប្រធានសហព័ន្ធ ឯកឧត្ដម វ៉ាត់ ចំរើន ដដែល៕