
- 2023-07-10 03:36:09
- កីឡាផ្សេងៗ
ចង់ទស្សនា និងគាំទ្រការប្រកួតតេក្វាន់ដូ ITF កុំភ្លេចថ្ងៃទី១៤ ខែកក្កដា ២០២៣
- 2023-07-10 03:36:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទស្សនា និងគាំទ្រការប្រកួតតេក្វាន់ដូ ITF កុំភ្លេចថ្ងៃទី១៤ ខែកក្កដា ២០២៣
ចន្លោះមិនឃើញ
សហព័ន្ធតេក្វាន់ដូ ITF កម្ពុជានឹងធ្វើការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនៅថ្ងៃទី១៤ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាលដំបូលទូកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ។
នេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ថាការប្រកួតជើងឯកថ្នាក់ជាតិសម្រាប់ ឆ្នាំ២០២៣ នេះនឹងធ្វើឡើងចន្លោះថ្ងៃទី១៤ ដល់ ១៦ ខែកក្កដានេះហើយ។ វិញ្ញាសាដែលត្រូវប្រកួតមាន ទី១ វិញ្ញាសាមេគុន មានចំនួន ៧ប្រភេទ ទី២ វិញ្ញាសាបច្ចេកទេសពិសេស មានចំនួន ១ប្រភេទ និង វិញ្ញាសាប្រយុទ្ធឯកត្តជន មានចំនួន ១៥ប្រភេទ។
ដូច្នេះសម្រាប់អ្នកគាំទ្រដែលចង់ទៅទស្សនាផ្ទាល់អាចអញ្ជើញទៅសាលដំបូលទូកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្បែររង្វាន់មូលសំពៅមាសចាប់ពីថ្ងៃទី១៤ តទៅ៕