• 2023-03-20 13:10:06
  • កីឡា​ផ្សេង​ៗ

«ពាន​រង្វាន់​បាល់ទាត់​មិត្ដ​ភាព​បណ្ឌិត​ ហ៊ុន ម៉ាណែត»​ ជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ខេត្ត​តាកែវ​

  • 2023-03-20 13:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​មិត្តភាព​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ បាន​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​ក្រោម​អធិបតីភាព​នាយ​ឧត្ដមសេនីយ៍​បណ្ឌិត ម៉ៅ ហាវណ្ណាល់​ ក្នុង​ស្រុក​សំរោងទង​ ខេត្ត​តាកែវ។​

ក្រុមប្រកួត​មិត្តភាពបើកឆាក

ការ​ប្រកួត​ដើម្បី​ដណ្ដើម​ពានរង្វាន់​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នេះ​គឺ​មាន​ក្រុម​ចំនួន​ ១០​ មក​ពី​ ១០​វិទ្យាល័យ​ផ្សេង​ៗ។​ ចំពោះ​ការ​ប្រកួត​គឺ​ធ្វើ​ឡើង​ក្នុង​ស្រុក​សំរោងទង​ ខេត្ត​តាកែវ។​

ក្រុមប្រកួត​មិត្តភាពបើកឆាក

នាយ​ឧត្ដមសេនីយ៍​បណ្ឌិត​ ម៉ៅ ហាវណ្ណាល់​ បាន​លើក​ឡើង​ក្នុង​ពិធី​បើក​ការ​ប្រកួត​ថា​ ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់​នេះ​គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ផ្តល់​ឱកាស​ដល់​យុវជន​បាន​លេង​កីឡា​ដើម្បី​សុខភាព​ និង​ចាក​ឆ្ងាយ​ពី​គ្រឿង​ញៀន​ ដោយ​អនុលោម​តាម​ពាក្យ​ស្លោក​ «ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ»​។ ​ការ​លេង​កីឡា​មិន​ត្រឹម​ផ្ដល់​ឲ្យ​នូវ​ សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជួយ​ពង្រឹង​នូវ​មិត្ត​ភាព​ និង​ចំណង​សាមគ្គីភាព​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់