• 2022-08-11 07:18:50
  • កីឡា​ផ្សេង​ៗ

មន្ត្រី​ និង​គ្រូ​តេក្វាន់ដូ​ ITF​ អន្តរជាតិ​មក​កម្ពុជា​ចែករំលែក​បទ​ពិសោធ​ថ្មីៗ​ដល់​ក្រុម​ជម្រើស​ជាតិ​

  • 2022-08-11 07:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ថាមន្ត្រី​សហព័ន្ធ​អន្តរជាតិ​ ៤រូប​បាន​មក​កម្ពុជា​ក្នុង​គោល​បំណង​ចែករំលែក​បទ​ពិសោធ​ បច្ចេកទេស​ប្រកួត​ថ្មីៗ​ដែល​កែ​ប្រែ​ផ្សេងៗ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​ពង្រឹង​សមត្ថភាព។​

ឯកឧត្ដម​ ប៊ួន​ ហ៊ីងសុធី​

ឯកឧត្ដម​ ប៊ួន​ ហ៊ីងសុធី​ អគ្គលេខាធិការ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​មន្ត្រី​ និង​គ្រូ​បង្វឹក​កម្រិត​អន្តរជាតិ​មក​កម្ពុជា​នេះ​មាន​ចំនួន​ ៤នាក់​ ក្នុង​នោះ​រួម​មាន​ប្រទេស​ម៉ាឡេស៊ី​ ២នាក់​ ឥណ្ឌា​ ១នាក់​ និង​ អារ៉ាប់រួម​ ១នាក់។​

ទិដ្ឋភាពមន្ត្រី ITF​ កម្ពុជា និង​អន្តរជាតិ

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ គោល​បំណង​សំខាន់​ដែល​មន្ត្រី​អន្តរជាតិ​មក​កម្ពុជា​លើក​នេះ​គឺ​ជួយ​ពង្រឹង​សមត្ថភាព​ក្រុម​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ ពាក់ព័ន្ធ​និង​តិចនិក​ បច្ចេកទេស​ប្រកួត​ថ្មី​ៗដែល​សហព័ន្ធពិភពលោក​បាន​កែប្រែ​ថ្មី​ជា​បន្តបន្ទាប់។​ ប្រតិភូ​ខាង​លើ​នឹង​ចាក់ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ស្អែកនេះ​ហើយបន្ទាប់ពី​ចំណាយ​ពេល​អស់​ ៤ថ្ងៃ​មក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់