• 2022-08-08 03:36:12
  • កីឡា​ផ្សេង​ៗ

ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​៖​ អ្នក​ចូលរួម​ច្រើន​បង្ហាញ​ពី​ការ​ងើប​ឡើង​វិញ​លើ​វិស័យ​កីឡា​ទេសចរណ៍​

  • 2022-08-08 03:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សែម​ ផល្លារ​ ថា​អ្នក​ចូលរួម​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ ម្សិលមិញ​នេះ​លើស​ពី​ចំនួន​ចុះ​ឈ្មោះ​ទៅ​ទៀត​ដែល​នេះ​បង្ហាញ​អំពី​ការ​ងើប​ឡើង​វិញ​លើ​វិស័យ​​កីឡា​ទេសចរណ៍​បន្ទាប់​ពី​រងគ្រោះ​ដោយ​ជំងឺ​ជា​សកល​កូវីដ១៩​ ប្រហែល​៣ឆ្នាំ​មក​នេះ។​

ទិដ្ឋភាពអ្នករត់ម្សិលមិញ

ប្រធាន​គណៈកម្មការ​រៀបចំ​ទិវា​ម៉ារ៉ាតុង​ចក្រ​ខ្មែរ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​នេះ​គឺ​ដំណើរការ​រៀបចំ​បាន​ល្អ​មិន​មាន​អ្វី​ជា​បញ្ហា​ប្រឈម​ឡើយ។​ ជា​ការ​ជាក់ស្ដែង​នោះ​គឺ​មាន​អ្នក​ចូលរួម​រត់​លេង​កម្សាន្ត​ច្រើន​មាន​ទាំង​គ្រួសារ​ និង​មហាជន​ផ្សេងៗ​ផង​ដែរ​ដែល​មិន​បាន​ចុះឈ្មោះ​មែន ប៉ុន្តែ​ពួកគេ​បាន​មក​រត់លេង​ជា​មួយ។​

ទិដ្ឋភាពអ្នករត់ម្សិលមិញ

បើ​តាម​ការ​ចុះឈ្មោះ​គឺ​មាន ២១០០​នាក់​ ប៉ុន្តែ​មើល​ជាក់ស្ដែង​គឺលើស​ពី​នេះ​ទៅ​ទៀត​ ដែល​នេះ​ស​បញ្ជាក់​ពី​ការ​ចាប់​ផ្ដើម​មាន​សន្ទុះ​គាំទ្រ​កម្មវិធី​ម៉ារ៉ាតុង​ ឬ​កីឡា​បែប​ទេសចរណ៍​នេះ​ឡើង​វិញ​ជា​បណ្ដើរៗ​ហើយ​ ខណៈ​អំឡុង​កូវីដ​​គឺ​អាក់ខាន​រៀបចំ​ និង​ចលនា​កីឡា​មហាជន​ត្រូវ​ផ្អាក​ស្ទើរ​ទាំង​ស្រុង។​

លោក​ សែម​ ផល្លារ​ ជឿជាក់​ថា​មិន​យូរ​ទេ​អ្នក​ចូលរួម​គាំទ្រ​នឹង​មាន​សន្ទុះ​កើន​ឡើង​ច្រើន​ដូច​ពេល​មុន​ជំងឺ​កូវីដ​វិញ។​ អ្នក​ជំនាញ​រៀបចំ​ខាង​ម៉ារ៉ាតុង​រូប​នេះ​ក៏​សូម​អំពាវនាវ​ដល់​មហាជន​ឲ្យ​ចូលរួម​ជា​ថ្មី​ទៀត​នៅ​ព្រឹត្តិការណ៍​ពាក់កណ្ដាល​ម៉ារ៉ាងតុង​នៅ​ថ្ងៃ​ទី៤​ ខែ​ធ្នូ​ ឲ្យ​បាន​ច្រើន​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ទេសចរណ៍​ ឲ្យ​កាន់​តែ​ទូលំទូលាយ​ និង​ជាប់​ចំណាត់​ថ្នាក់​ល្អ​ក្នុង​តំបន់​ផង។​

ទិដ្ឋភាពអ្នករត់ម្សិលមិញ

រំលឹក​ដែរ​ថា​ ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ លើក​ទី៧​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ម្សិលមិញ​នៅ​មុខ​អង្គរវត្ត​ ក្នុង​ខេត្ត​សៀមរាប។​ ចំពោះ​អ្នក​ចូលរួម​វិញ​មាន​ចំនួន​ជាង​ ២០០០នាក់៕​

ទិដ្ឋភាពអ្នករត់ម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់