• 2022-02-03 07:09:00
  • កីឡា​ផ្សេង​ៗ

គ្រូ​តេក្វាន់ដូ​ ITF​ ក្រសួង​ហិរញ្ញវត្ថុ៖​ មើល​ឃើញ​កូន​សិស្ស​សមត្ថភាព​កើន​ឡើង​ជាង​ឆ្នាំ​មុនៗ​ទៀត​

  • 2022-02-03 07:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​តេក្វាន់ដូ​ ITF​ ខាង​ក្រសួង​ហិរញ្ញវត្ថុ​មើល​ឃើញ​ថា​សិស្ស​គុន​ទាំង​ជម្រើស​ជាតិ​ និង​ខាង​ក្រៅ​មាន​ការ​រីកចម្រើន​សមត្ថភាព​ច្រើន​ល្អ​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត​ទោះ​មាន​ការ​រំខាន​ពី​ជំងឺ​កូវីដ​យ៉ាងណា​ក្ដី​ក​កន្លង​ទៅ​នេះ។​

លោក អោក សំនាង និងសិស្សៗ(សំនាង ពាក់អាវស)

លោក​ អោក​ សំនាង​ គ្រូ​តំណាង​ក្រុម​ក្រសួង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​របស់​លោក​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១​ ឈ្នះ​មេដាយ​មាស​ ៦គ្រឿង​នៃ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ កន្លង​ទៅ​ថ្មីៗ​នេះ​ គឺ​មាន​ចិត្ត​រំភើប​មែនទែន​ព្រោះ​ពី​មុន​មិន​ធ្លាប់​ជោគជ័យ​ខ្លាំង​បែប​នេះ​ទេ។​

ទិដ្ឋភាពការប្រកួតជើងឯកថ្នាក់ជាតិ (CAMSOC)

គ្រូ​ ITF​ ខាង​លើ​បន្ថែម​ទៀត​ថា​ បើ​តាម​មើល​ឃើញ​គឺ​កីឡាករ​ កីឡា​ការិនី​ទាំង​ចាស់​ទាំង​ថ្មី​មាន​ការ​កើន​ឡើង​សមត្ថភាព​ខ្លាំង​ អាច​លើស​ពី​ឆ្នាំ​មុៗ​ទៅ​ទៀត​បើ​ប្រៀបធៀប​គ្នា។​ មិន​ថា​ក្រុម​ជម្រើស​ជាតិ​ ឬ​ខាង​កីឡាករ​នៅ​ក្រៅ​នោះ​ទេ​ ពោល​ទាំង​កម្លាំង​ បច្ចេកទេស​គឺ​ល្អ​ ទាំង​នេះ​ដោយ​សារ​ម្នាក់​ៗ មាន​ការតាំងចិត្តខ្ពស់​ មាន​ការ​ប្ដេជ្ញា​ខ្លាំង​ជា​មួយ​គ្រូៗ​ប្រធាន​សហព័ន្ធ​ ដើម្បី​ឆ្ពោះ​ទៅ​រក​មេដាយ​មាស​១៥​គ្រឿង​ នៅ​ស៊ីហ្គេម​ ២០២៣។​ ក្នុង​នាម​ជា​គ្រូ​មួយ​រូប​ក៏​ចូលរួម​ជំរុញ​លើក​ទឹកចិត្ត​ជា​មួយ​ក្លឹប​ផ្សេងៗ​ដល់​ក្រុម​តេក្វាន់ដូ​ ITF​ បង្កើន​សមត្ថភាព​ឈាន​ទៅ​រក​ជោគជ័យ​នៅ​ស៊ីហ្គេម​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះផងដែរ។​

ទិដ្ឋភាពការប្រកួតជើងឯកថ្នាក់ជាតិ (CAMSOC)

រំលឹក​ដែរ​ថា​ ក្រុម​តេក្វាន់ដូ​ ITF​ ក្រសួង​ហិរញ្ញវត្ថុ​ ជាប់​ចំណាត់​ថ្នាក់​លេខ១​ ដែល​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ ដែល​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី២៩​ ខែ​មករា​ ២០២២។​ ក្រុម​នេះ​ឈ្នះ​មេដាយ​មាស៦​ ប្រាក់២​ និង​សំរឹទ្ធ៤​ សរុប​១២គ្រឿង៕​

ទិដ្ឋភាពការប្រកួតជើងឯកថ្នាក់ជាតិ (CAMSOC)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់