
- 2020-01-08 07:46:37
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធវាយកូនឃ្លីលើតុថ្មី បង្កើនប្រាក់រង្វាន់ជើងឯកថ្នាក់ជាតិឆ្នាំនេះច្រើនទ្វេដង
- 2020-01-08 07:46:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធវាយកូនឃ្លីលើតុថ្មី បង្កើនប្រាក់រង្វាន់ជើងឯកថ្នាក់ជាតិឆ្នាំនេះច្រើនទ្វេដង
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធវាយកូនឃ្លីលើតុថ្មី ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ បង្កើនប្រាក់រង្វាន់មេដាយមាស កម្រិត ក១ រហូតដល់ជាង៦លានរៀលសម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិដែលទើបបញ្ចប់កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ។
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ជាលើកទី១ហើយសម្រាប់ការចូលមកកាត់តំណែងជាប្រធានសហព័ន្ធវាយកូនឃ្លីលើតុនេះ ដូច្នេះការអនុវត្តន៍ផែនការ ឬការលើកទឹកចិត្តផ្សេងៗនោះគឺត្រូវធ្វើតាមដំណាក់កាលម្ដងបន្តិចៗ។
ប្រធានសហព័ន្ធថ្មីខាងលើនេះបន្តទៀតថា ការប្រកួតពីមុនៗមកមិនបានដឹងថាទទួលប្រាក់រង្វាន់ប៉ុន្មានទេ ប៉ុន្តែសម្រាប់ការប្រកួតលើកនេះ គឺឯកឧត្ដមព្យាយាមបង្កើនប្រាក់រង្វាន់ឲ្យបានទ្វេដង បើបូកត្រួសៗចំពោះមេដាយមាសក្របខ័ណ្ឌ ក១ បានរហូតដល់ ៦ ៤០០ ០០០ រៀលឯណោះ ហើយទាំងនេះជាជំហានដំបូងប៉ុណ្ណោះ។ ការផ្ដល់ប្រាក់រង្វាន់លើសមុននេះគឺជាការលើកទឹកចិត្ត ឬធ្វើឲ្យកីឡាករ កីឡាការិនីទាំងអស់មានការខំប្រឹងប្រែងហ្វឹកហាត់ បង្កើនបច្ចេកទេស សមត្ថភាពឲ្យខ្លាំងជាងនេះទៅទៀត។
ក្រៅពីនេះប្រាក់រង្វាន់នេះហើយ ឯកឧត្ដមថានឹងព្យាយាមពង្រីកវិសាលភាពនៃកីឡាវាយកូនឃ្លីលើតុនេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅតាមសាលា ឬតាមកន្លែងផ្សេងៗដើម្បីបង្កើនចំនួនធនធានថ្មីៗបន្ថែមក៏ដូចជាមានក្លឹបចូលរួមជាងនេះពីមួយឆ្នាំទៅមួយឆ្នាំថែមទៀត។
រំលឹកដែរថា សហព័ន្ធវាយកូនឃ្លីលើតុទើបតែទទួលបានប្រធានថ្មីគឺឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ប៉ុន្មានខែនេះទេ បន្ទាប់ពីប្រធានចាស់មានបញ្ហាសុខភាពនិងសុំដកខ្លួនចេញ។ សហព័ន្ធបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ២០១៩ របស់ខ្លួនរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២ ដល់ ទី៧ ខែមករា ២០២០ នៅឯពហុកីឡដ្ឋានជាតិ៕