• 2019-09-04 01:58:41
  • បាល់ទាត់

គ្រូ​អេស្ប៉ាញ​ដាស់តឿន​ Ramos ថា​ប្រយ័ត្ន​បាត់​ដំណែង​១១​នាក់​នៅ​ជម្រើស​ជាតិ​

  • 2019-09-04 01:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos មិន​ត្រូវ​គិត​ថា​ខ្លួន​នឹង​ជាប់​ជម្រើស​១១​នាក់​ដំបូង​នៅ​អេស្ប៉ាញ​ នៅ​រាល់​ពេល​ និង​រាល់​ប្រកួត​នោះ​ទេ​។ នេះ​បើ​តាម​សម្ដី​លោក​ Robert Moreno ជា​គ្រូ​បង្វឹក។​

ការ​និយាយ​បែប​នេះ​ បន្ទាប់​ពី​ខ្សែ​ការពារ​វ័យ​៣៣​ឆ្នាំ​មិន​អាច​ជួយ​ក្លឹប​អាជីព​បាន​ល្អ​គ្រប់​គ្រាន់​ដូច​ពី​មុន​ពោល​គឺ​ Real Madrid ឈ្នះ​ត្រឹម​៤​ដង​ប៉ុណ្ណោះ​ពី​ ១២​ប្រកួត​នៅ​ LaLiga គិត​ភ្ជាប់​​ពី​រដូវ​កាល​មុន​មក។​ លទ្ធផល​ស្មើ​ Valladolid និង​ Villarreal ធ្វើ​ឲ្យ​ Real រង​ការ​រិះគន់​ចំពោះ​ប្រព័ន្ធ​ការពារ​ជា​ពិសេស​គឺ Ramos តែ​ម្ដង។​​​

Moreno ទទួល​ស្គាល់​ថា​ Ramos ដែល​បង្ហាញ​ខ្លួន​១៦៥​ឲ្យ​ជម្រើស​ជាតិ​ ពិត​ជា​មិន​អាច​ខ្វះ​បាន​សម្រាប់​អេស្ប៉ាញ​ ប៉ុន្តែ​លោក​មិន​ចង់​ឲ្យ​ខ្សែ​ការពារ​រូប​នេះ ជិះ​សេះ​លេង​​រហូត​ធ្លាក់​ទម្រង់​លេង។​ "បើ​គ្មាន​បញ្ហា​របួស​គឺ​ពិត​ណាស់​ Ramos នឹង​បាន​លេង​ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​គិត​ថា​ខ្លួន​ឯង​នឹង​ជាប់​ជម្រើស​ដំបូង​រាល់​ប្រកួត​ទេ"។​

"ខ្ញុំ​ពិត​ជា​រីករាយ​ដែល​កីឡាករ​វ័យ​ក្មេង​ ពិសេស​ខ្សែ​ការពារ​កណ្ដាល​មាន​ រៀមច្បង​ដូចជា​ Ramos ជា​បង្គោល​ ព្រោះ​រូប​គេ​បាន​ផ្ដល់​មេរៀន​ និង​បទ​ពិសោធន៍​ជា​ច្រើន​ដល់​សិស្ស​ប្អូន"។ លោក​ Moreno និយាយ​ដូច្នេះ៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ រ័ត្ន

មតិយោបល់