• 2018-06-19 04:51:20
  • កីឡា​ផ្សេង​ៗ

​នៅ​៦​ថ្ងៃ​ទៀត​ កម្ពុជា​ធ្វើ​ម្ចាស់​​ផ្ទះ​ប្រកួត​ជើងឯក​​កាយ​វប្បកម្ម​អាស៊ាន

  • 2018-06-19 04:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នឹង​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​​នៃ​ការ​ប្រកួត​​ជើង​ឯក​​កីឡា​កាយ​វប្បកម្ម​អាស៊ី​អាគ្នេយ៍​​លើក​ទី​១៥​ចាប់ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ខាងមុខ​នៅ​សណ្ឋាគារ​សុខា​ល័យ​​ខេត្ត​សៀមរាប​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បង្ហាញ​ថា ការ​ប្រកួត​ជើង​ឯក​អាស៊ាន​កម្រិត​អាស៊ាន​នេះ​មាន​​ចំនួន​១២​វិញ្ញាសា។

សេចក្តី​ប្រកាស​រៀប​ចំ​ការ​ប្រកួត

​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កីឡា​កាយ​វប្បកម្ម​កម្ពុជា​រីក​ចម្រើន​គួរ​ឲ្យ​កត់​សំគាល់​ បន្ទាប់​ពី​មាន​ក្លឹប​ហាត់​ប្រាណ​កម្រិត​ស្តង់​​ដារ​កាន់​តែ​ច្រើន​។ កីឡាករ​កាយ​វប្បកម្ម​កម្ពុជា​ក៏​ចេញ​ប្រកួត​ថ្នាក់​តំបន់​ និង​ពិភព​លោក​ជា​ច្រើន​លើក​ដោយ​​ទទួល​បាន​លទ្ធផល​គួរ​ទី​គាប់​ប្រសើរ។ ជាក់​ស្តែង​​កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ កីឡាករ​កាយ​វប្បកម្ម​ជម្រើស​ជាតិ​កម្ពុជា​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ពី​ការ​ប្រកួត​កាយវប្បកម្ម​ពិភព​លោក​នៅ​ប្រទេស​ម៉ុងហ្គោលី៕

សកម្មភាព​រៀប​ចំ​ការ​ប្រកួត​កន្លង​មក​នៅ​ភ្នំពេញ
កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ពេល​ឈ្នះ​មេដាយ​មាស​ពិភព​លោក

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់